header ads

Sponsor

ពិសី

មុននេះបន្តិច យប់ថ្ងៃទី ០២ កក្កដា ឆ្នាំ ២០១៨នេះ តាមរយៈគនណីហ្វេសប៊ុក លោក ពិសិដ្ឋ បានបង្ហាញនូវហេតុការណ៍ ដែលមិនគួរឲ្យកើតមានមួយ ទាក់ទងនឹងសមត្ថកិច្ចនគរបាល មិនបានបម្រើសេវាកម្មបានល្អជូនពលរដ្ឋ។

ទាក់ទងនឹងករណីបុរសម្នាក់ ត្រូវចោរចូលលួចម៉ូតូក្នុងផ្ទះ ចំនួន២គ្រឿង រួចហើយយកទៅលក់ ប៉ុន្តែភ្លាមនោះប៉ូលិសឃាត់បានម៉ូតូ២គ្រឿងនេះ ទន្ទឹមគ្នានេះដែរ ម្ចាស់ម៉ូតូក៍បានដាក់ពាក្យបណ្ដឹង បន្ទាប់មក ម៉ូតូត្រូវបានប៉ូលិសយកទៅរក្សាទុកនៅស្នងការ ផ្នែកព្រហ្មទណ្ឌកម្រិតស្រាល, ប៉ុន្តែអ្វីដែលជារឿងសាំញ៉ាំ ស្រាប់តែប៉ូលិសបែរជាយកម៉ូតូទាំង២គ្រឿងនេះ ធ្វើជាចំណាប់ខ្មាំងគាបស៊ីម្ចាស់ម៉ូតូទៅវិញ។

គណនីខាងលើបានបន្ថែមថា បានជាថាគាបស៊ីនេះ ព្រោះដំបូង ប៉ូលិសថា ឱ្យថ្លៃទឹកចិត្តប៉ុន្មានឱ្យមក ! ម្ចាស់ឱ្យ ១០០$ តែប៉ូលិសមិនព្រម , ម្ចាស់ឱ្យ២០០$ ប៉ូលិសនៅតែមិនព្រម , ម្ចាស់ឱ្យ៣០០$ ប៉ូលិសនៅតែមិនព្រម , ប៉ូលិសបានដាក់កំណត់៤០០$ ម្ចាស់ម៉ូតូគិតគូរមិនទាន់ ប៉ូលិសថា ម៉ូតូទាំង២គ្រឿង (ម៉ូតូក្នុងរូបភាព) នោះ យកទៅតុលាការបាត់ហើយ ...។

បញ្ជាក់ ÷ ម្ចាស់ម៉ូតូមានឯកសារត្រឹមត្រូវ , ហេតុអី មិនព្រមប្រគល់ឱ្យគេវិញ បែរជាទារលុយតាមរបៀបជំរិត? ក្រែងប៉ូលិសបម្រើពលរដ្ឋ? (ប៉ូលិសប្រគល់ឱ្យម្ចាស់វិញតែសោម៉ូតូប៉ុណ្ណោះ ឯម៉ូតូ២គ្រឿងនោះ គេថាបញ្ជូនទៅតុលាការបាត់ទៅហើយ)។

ម៉េចក៏ប៉ូលិសបង្ករឿតូចឲ្យទៅជារឿងសាំញ៉ាំ ? ម្ចាស់មានឯកសារគ្រប់គ្រាន់ ហេតុម៉េចមិនបញ្ចប់រឿង ? តើនីតិវិធស្អីទៅ ? ខឹងគេមិនឱ្យលុយតាមមហិច្ឆតា បញ្ជូនម៉ូតូទៅតុលាការ បង្កការលំបាកដល់ប្រជាពលរដ្ឋ ... នេះហៅថា ច្បាប់ត្រឹមត្រូវពេកគឺអញ្ចឹង ?!ឮ

នេះជាអ្វីដែលជាការចោទសួរពីសំណាក់ប្រជាពលរដ្ឋ!

គណនីខាងលើបានបន្ថែមទៀតថា ស្អែកនឹងមានព្រឹត្តិការណ៍ម្ចាស់ម៉ូតូ ជួបសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លើប្រធានបទ «ប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាល រកឃើញម៉ូតូជនរងគ្រោះ គាបស៊ីលុយពីជនរងគ្រោះ !!!» ហើយ។ ចំពោះនគរបាលរូបនេះ គណនីខាងលើបានប្រាប់ទៀតថា គាត់ស្លៀកពាក់ស៊ីវិល ...ប៉ុន្តែមុខមាត់ស្គាល់ច្បាស់ និង មានលេខទូរស័ព្ទរបស់មន្ត្រីប៉ូលិសនោះផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះករណីនេះ?

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post