header ads

Sponsor

ពិសី

ខេត្តកំពង់ឆ្នាំង ៖ នៅរសៀល​វេលា​ម៉ោង​៣ និង​៣០​នាទី​ ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៨  ខណៈ​មាន​ខ្យល់​បោកបក់​យ៉ាង​ខ្លាំង​បណ្តាល​ឲ្យ​ប៉ើង​ឆ័​ត្រ ទៅ​បោក​ចំ​ក្បាល​ស្ត្រី និង​កូន បណ្ដាល​ឲ្យ​ស្លាប់ និង​រង​របួស នៅ​ពេល​ដែល​កំពុង​តែ​ចូលរួម​ទស្សនា​ពិធីបុណ្យ​ឡើងអ្នកតា​ម្ចាស់​ស្រុក នៅ​ចំណុច​អ្នកតា​ឈើ​ត្រាវ ស្ថិត​នៅ​ក្នុងភូមិ​ចម្ការ​ចេក ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។ 

សមត្ថកិច្ច​​បាន​ឲ្យ​ដឹង​ថា នៅ​ចំណុច​កើតហេតុ​ខាងលើ មាន​រៀបចំ​ពី​ធី​បុណ្យ​ឡើងអ្នកតា​ដូច​រៀង​រាល់​ឆ្នាំ រយៈពេល​៣​យប់​៣​ថ្ងៃ​ ហើយនៅ​រសៀល​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៨ ខណៈ​នោះស្រាប់តែ​ពេល​នោះ មាន​ខ្យល់​បោកបក់​យ៉ាង​ខ្លាំង របស់របរ​ជា​ច្រើន បាន​ប៉ើង​តាម​ខ្យល់ សូ​ម្បី​តែ​ពោង យ៉ាង​ធំ​សម្រាប់​ក្មេង​លោត​លេង ក៏​ត្រូវ​ប៉ើង​ដែរ ហើយ​ពេល​នោះ​ក៏​មាន​ឆ័​ត្រ ​របស់​ម្ចាស់​ពោង បាន​ប៉ើង​ទៅ​បោក​ក្បាល​ស្រី្ត​រង​គ្រោះ ដែល​កំពុង​នាំ​កូន​អោយ​ជិះសេះ​វិល បណ្តាលឲ្យ​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​តែ​ម្តង ចំណែក​កូនស្រី​អាយុ​៩​ឆ្នាំ​បាន​ធ្លាក់​ពីលើ​សេះ​រង​របួស​បាក់ដៃ​។

ស្ត្រី​រង​គ្រោះ​ខាងលើមានឈ្មោះ យ៉េ ស្រី​ណេ​ត អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឧទ្ទម្ពរ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ចំណែក​កូនស្រី​រង​របួស​បាក់ដៃ​មានឈ្មោះ ណា ធា​រី អាយុ​៩​ឆ្នាំ​។

ក្រោយ​ពេល​កើតហេតុ គេ​ឃើញ​ប្តីស្រី​រង​គ្រោះ មក​ទទួលយក​សព​ស្ត្រី​ជា​ប្រពន្ធ និង​ស្រែក​ទ្រហោយំ ក្នុង​ក្តី​សោកស្តាយ​ក្រៃ​លែង មិន​គួរ​ប្រពន្ធ និង​កូន​មក​រង​គ្រោះ​ដោយ​ធម្មជាតិ​ដ៏​កម្រ​នេះ​ទាល់តែ​សោះ​។

ដោយឡែក​ម្ចាស់​ឆ័​ត្រ​មានឈ្មោះ សេង សំ​អឿ​ន អាយុ​៥៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទ័ព​ត្បែង ឃុំ​ប​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន យក​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ​តាម​នីតិវិធី​៕  

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post