header ads

Sponsor

ពិសី

តាកែវៈ មានករណីមួយបានកើតឡើង ដោយបុរសម្នាក់ផឹកស្រវឹង និងមានទំនាស់ក្នុងគ្រួសារបានទៅដេកនៅលើថ្នល់រថភ្លើង ត្រូវរថភ្លើង កិនដាច់ជើងទាំងសងខាង ស្លាប់ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិក្រាំងរលូត ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥៨-៥៩។

បើតាមការអោយដឹងពីសមត្តកិច្ចនគរបាលស្រុកសំរោង បានអោយដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ កែវ សុឃីម  អាយុ៣៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បានដេកស្លាប់នៅលើផ្លូវរថ្តភ្លើង។ ចំណែករថភ្លើង ក្រោយពេលកើតហេតុ បានបន្តធ្វើដំណើរទៅទិសខាងជើងបន្តទៀត។

នគរបាលរូបនេះបានបន្តថា បើតាមការអោយដឹងពីក្រុមគ្រួសាររបស់ជនរងគ្រោះ បាននិយាយថា ជនរងគ្រោះ មុនពេលកើតហេតុ បានមានទំនាស់ក្នុងគ្រួសារ លុះយប់ឡើង មិនដឹងទៅណានោះទេ ស្រាប់តែព្រឹកឡើងឮគេថា មានសាច់ញាតិស្លាប់នៅលើថ្នល់រថភ្លើងទៅហើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post