header ads

Sponsor

រិទ្ធី

រដូវកាលយុទ្ធនាការឃោសនាបោះឆ្នោតបានមកដល់ គណបក្សនយោបាយដែលនឹងចូលរួមការប្រកួតប្រជែងការបោះឆ្នោតអាណត្តិទី៦នេះ កំពុងតែបើកយុទ្ធនាការយ៉ាងសកម្ម។ គណបក្សនយោបាយនីមួយៗបានប្រើប្រាស់មធ្យោបាយទៅតាមលទ្ធភាពរៀងៗខ្លួន តែចំពោះគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចប្រើរថយន្តទំនើបៗ អ្វីដែលរងការរិះគន់ និងខុសច្បាប់នោះ គឺអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាមួយចំនួនតូចបានយករថយន្តស្លាកលេខ នប និងខមដើម្បីជាមធ្យោបាយសម្រាប់យុទ្ធនាការនេះ។

ទាក់ទិននឹងបញ្ហានេះ ឯកឧត្តម ស សុខា កូនសម្តេចក្រឡាហាម ស ខេង បានរិះគន់ទង្វើនេះតាមបណ្តាញសង្គមហ្វេសប៊ុកថា៖ ក្នុងនាមពលរដ្ឋខ្មែរ១រូប ខ្ញុំសូមរិះគន់ចំពោះមន្ត្រីសមត្ថកិច្ចមួយចំនួនតូច ដែលបានយករថយន្តរដ្ឋ ធ្វើជាមធ្យោបាយ ដើម្បីឃោសនារកសំឡេងឆ្នោត។

ឯកឧត្តម ស សុខា បានសង្កត់ធ្ងន់ថា៖ ខ្ញុំស្ទើរតែមិនចង់ជឿថា បងប្អូនសមត្ថកិច្ចចំនួនតូច នៅតែមិនដឹងថា អ្វីទៅជាទ្រព្យសម្បត្តិរដ្ឋ? និងអ្វីទៅជាទ្រព្យសម្បត្តិឯកជន? ហើយពេលណាគួរប្រើរថយន្តបែបណា?

យើងដឹងហើយថា ប្រមុខរាជរដ្ឋាភិបាល លោកបានប្រកាសច្បាស់ៗ គឺមិនឲ្យប្រើប្រាស់រថយន្តរដ្ឋ នគរបាល ខេមរភូមិន្ទ និងទ្រព្យសម្បត្តិរដ្ឋ សម្រាប់ជាមធ្យោយឃោសនាឡើយ។

ឯកឧត្តម បានអំពាវនាវថាសូមបងៗកងកម្លាំង និងសមត្ថកិច្ចមួយចំនួនតូច មេត្តាពិចារណាអំពីរឿងនេះផង។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវដល់មន្រ្ដីរាជការទាំងអស់ ហាមមិនឲ្យប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ទៅធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនោះឡើយ ប៉ុន្ដែនៅតែមានយកទ្រព្យសម្បត្តិរដ្ឋទៅឃោសនាបោះឆ្នោត។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post