header ads

Sponsor

ពិសី

កណ្ដាលៈ រថយន្តដឹកប្រេងក្រុមហ៊ុនកម្ពុជាតេលា បើកបរខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុករថយន្តកូរ៉េមួយគ្រឿង ដែលឈប់ដោយសារស្ទះចរាចរណ៍ បណ្ដាលឲ្យរថយន្តរងការខូចខាតទាំងសងខាង។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង២៖៤០នាទី រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិដើមត្រាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តកូរ៉េ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2P-3684 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង។ ខណៈមកដល់ចំណុចកើតហេតុ ដោយសារស្ទះចរាចរណ៍នៅខាងមុខ រថយន្តកូរ៉េបានបង្អង់ឈប់ ស្រាប់តែរថយន្តដឹកប្រេងសាំងរបស់ក្រុមហ៊ុនកម្ពុជាតេលា ពាក់ស្លាកលេខ ភ្នំពេញ 3B-6776 បើកបរដោយបុរសម្នាក់ (មិនស្គាល់អត្តសញ្ញាណ) ជាន់ហ្វ្រាំងមិនស៊ីក៏ជ្រុលទៅបុករថយន្តកូរ៉េពីក្រោយពេញទំហឹង។

សមត្ថកិច្ចបន្តថា ដោយរថយន្តបើកបរខ្វះការប្រុងប្រយ័ត្ន និងមានល្បឿនបានរុញរថយន្តកូរ៉េផ្ទប់ជាមួយរថយន្តធុនធំមួយគ្រឿងទៀត បណ្ដាលឲ្យរថយន្តកូរ៉េរងការខូចខាតយ៉ាងដំណំ។ ចំណែករថយន្តបង្ករបស់ក្រុមហ៊ុនប្រេងតេលេ បានត្រឹមខូចខាតផ្នែកខាងមុខបន្តិចបន្តួចប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកសម្រួលចរាចរណ៍នៅកន្លែងកើតហេតុ រួចហៅកម្លាំងជំនាញមកធ្វើការវាស់វែង ដើម្បីឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post