header ads

Sponsor

ពិសី

ភ្នំពេញៈ បុរសម្នាក់ ក្រោយពីឃើញជនសង្ស័យធ្វើសកម្មភាពឆក់ទូរស័ព្ទ ដោយទឹកចិត្ត ព្យាយាមជួយដេញតាមដណ្តើមយកបានទូរស័ព្ទ ដើម្បីឲ្យជនរងគ្រោះវិញ តែដោយមានការភាន់ច្រឡំ ជនរងគ្រោះបែរជាចោទគ្នាថាបក្ខពួកចោរ​ទៅវិញ ទម្រាំដឹងរឿង ហេតុផលសខ្មៅ ចូលប៉ុស្តិ៍ប៉ូលិសអស់មួយសន្ទុះ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១០៖៣០នាទីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅមុខហាងពន្លឺរាត្រីថ្មី ផ្លូវសហព័ន្ធរុស្ស៊ី កែងផ្លូវ២០០៤ ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីជាម្ចាស់ទូរស័ព្ទឈ្មោះ ឆែម មុំ អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកយុវជនរងការចោទប្រកាន់ឈ្មោះ វណ្ណ នាថ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិតាងួន សង្កាត់កាកាប១ ក្បែរកន្លែងកើតហេតុ។

តាមសម្តីម្ចាស់ទូរស័ព្ទ បានឲ្យដឹងថា មុនកើតហេតុ ខ្លួនជិះម៉ូតូស្មាស់ម្នាក់ឯង ពីជើងទៅត្បូង ដល់ចំណុចខាងលើ មានម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ មើលឃើញច្បាស់ស្លាកលេខ ភ្នំពេញ 1AB-5948 ជិះដោយជនសង្ស័យម្នាក់ មកដល់ទន្ទឹមបានឆក់ទូរស័ព្ទ ម៉ាក ហូវ៉ៃ កំពុងកាន់នៅនឹងដៃ ហើយនាង​ស្រែកចោរភ្លាម ត្រូវបានប្រជាពលរដ្ឋក្បែរនោះប្រតាយប្រតប់ហើយ ជនសង្ស័យម្នាក់នោះ ជិះម៉ូតូរត់គេចទៅបាត់ តែទូរស័ព្ទឃើញនៅបុរសឈ្មោះ វណ្ណ នាថ ជាអ្នកកាន់ ទើបនាងសង្ស័យជាបក្ខពួក ក៏ឃាត់ខ្លួនឲ្យប៉ូលិសសួរនាំ។

ចំណែកឯបុរសឈ្មោះ វណ្ណ នាថ វិញបានឲ្យដឹងថា កាលបើខ្លួនដឹងថា ទៅជួយគេ បែរជាជួបរឿង ហើយជាប់ទោសបែបនេះ ខ្លួនសុខចិត្តអង្គុយមើលចោរធ្វើសកម្មភាពឆក់ទូរស័ព្ទវិញល្អជាង ចាំបាច់ជួយគេធ្វើអ្វី កាលបើជួយវ័ណ្ឌកខ្លួនឯង នឹងហើយមុនកើតហេតុ ខ្លួនមានវត្តមាននៅកន្លែងកើតហេតុ បន្ទាប់ពីស្រ្តីរងគ្រោះស្រែកចោរឆក់ទូរស័ព្ទភ្លាម ខ្លួនជាមួយពលរដ្ឋផ្សេងជាច្រើននាក់ទៀត នាំគ្នារត់ទៅជួយដេញចាប់ម៉ូតូរបស់ជនសង្ស័យ ហើយខ្លួនជាអ្នកដណ្តើមយកបានទូរស័ព្ទរបស់ជនរងគ្រោះ មកវិញ មិនទាន់បានប្រគល់ជូនឲ្យម្ចាស់វិញផង បែរជាមកដល់ឃើញខ្លួនកាន់ទូរស័ព្ទ មកចោទថា ជា​បក្ខពួកចោរឆក់ វាជារឿងមួយថ្ងៃក្រោយ កុំជួយ កាលបើជួយគេ ជាប់ចោទយ៉ាងនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post