header ads

Sponsor

ពិសី

កំពតៈ ប្រធានកិត្តិយស បណ្តាញចលនាស្ត្រីខេត្តកំពត បានប្រាប់ដល់សមាជិករបស់បណ្តាញចលនាស្ត្រីខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ ជួយដោះស្រាយ និងលប់បំបាត់រាល់បញ្ហាអសកម្មនានា និងរឿងមិនប្រក្រតី ដែលបានកើតឡើងនៅក្នុងមូលដ្ឋាន ភូមិ ឃុំ របស់ខ្លួន ព្រោះបញ្ហាទាំងនេះ ធ្វើឲ្យប្រជាពលរដ្ឋ ថ្នាំថ្នាក់ និងមិនសប្បាយចិត្ត ចំពោះអាជ្ញាធរ និងថ្នាក់ដឹកនាំ។

ក្នុងឱកាសសំណេះសំណាល និងប្រកាសទទួលស្គាល់បណ្តាញ ចលនាស្រី្ត ថ្នាក់ស្រុក ឃុំ និងភូមិនៃស្រុកកំពង់ត្រាចនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ក្នុងបរិវេណមន្ទីរបក្ស លោកស្រី លាង ហៃជាវ តាយ បានមានប្រសាសន៍ថា យើងទាំងអស់គ្នាជាបណ្តាញចលនាស្ត្រី គួរយកចិត្តទុក្ខដាក់ចំពោះចំណុចខ្វះចន្លោះមួយចំនួន ដែលនៅសេសសល់ ដូចជាភាពអសកម្មរបស់មន្ត្រីមួយចំនួន បញ្ហាប្រឈម និងតម្រូវការចាំបាច់របស់ពលរដ្ឋ ពិសេសរឿងមិនប្រក្រតីផ្សេងៗ ដែលកើតមាននៅក្នុងសង្គម។ ព្រោះរឿងទាំងនេះបើមិនមានការដោះស្រាយទាន់ពេលវេលាទេ វានឹងក្លាយទៅជាឧបករណ៍ និងជាអាវុធដ៏ពិសពលសម្រាប់ ជនអគតិមួយចំនួន យកទៅប្រើប្រាស់ជាឱកាស ដើម្បីវាយបំបែកកម្លាំងគាំទ្ររបស់យើង។ ដូច្នេះបណ្តាញ​ចលនាស្ត្រីត្រូវតែខិតខំប្រឹងប្រែងពិនិត្យ និងរាយការណ៍ជាបន្ទាន់ ពេលប្រទះឃើញបញ្ហាអ្វីមូយកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយបណ្តាញចលនាស្ត្រីថ្នាក់ខេត្ត ត្រូវជួយមើលមកស្រុក ហើយថ្នាក់ស្រុកទៅមើលទៅឃុំ ថ្នាក់ឃុំត្រូវជួយមើលទៅភូមិ ថាតើមានបញ្ហាប្រឈម ឬ តម្រូវការចាំបាច់អ្វីខ្លះដែលពលរដ្ឋត្រូវការ តើមានលទ្ធភាពដោះស្រាយទេ? ឬត្រូវការឲ្យថ្នាក់ជាតិជួយ ។

លោកស្រី​ បានបញ្ជាក់ថា បងប្អូនណាមានបញ្ហា មិនសប្បាយចិត្តនិងទង្វើអ្វីមួយហើយដោះស្រាយមិនបាន សូមបញ្ជូនបញ្ហានោះឡើងទៅថ្នាក់ខេត្ត ដែលមានលោកអភិបាលខេត្ត ជាអ្នកចាំជួយសម្របសម្រួល និងដោះស្រាយ។ កាលណាមិនមានដំណោះស្រាយឲ្យទាន់ពេលទេ ពលរដ្ឋអស់ជំនឿលើអាជ្ញាធរ ថ្នាក់ដឹកនាំ ហើយទៅជឿការឃោសនារបស់គេជាក់ជាមិនខាន ។

យ៉ាងណាក៏ដោយ លោកស្រី បានសង្កត់ធ្ងន់ថា ក្រុមអគតិមិនដែលនិយាយពិតនោះទេ ចំណែកអ្វីដែលយើងរស់នៅសព្វថ្ងៃទើបជាការពិត។ កម្ពុជាបានក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ឆ្លងផុតការលំបាក់គ្រប់យ៉ាង តាំងពីគ្មានអ្វីទាំងអស់ គ្មានទឹក គ្មានភ្លើង គ្មានផ្លូវល្អ គ្មានមន្ទីរពេទ្យ សាលារៀន និងវត្តអារាម និងគ្មានសិទ្ធធ្វើអ្វីទាំងអស់នៅក្នុងសម័យប៉ុលពត រហូតមកដល់មានអ្វីគ្រប់យ៉ាងដូចបច្ចុប្បន្ននេះ មិនមែនជាការងាយនោះទេ ហើយក៏គ្មានអ្នកណាធ្វើបានដែរ។ លោកស្រីបានអះអាងថា បើគ្មានសម្តេចតេជោ គ្មានបងប្អូនយុទ្ធមិត្ត និងគ្មានការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋទេ ម្ល៉េះកម្ពុជាមិនដឹងថា ធ្លាក់ក្នុងភាពអន្ធកាលជ្រៅដល់កម្រិតណានោះឡើយ។ អាស្រ័យហេតុនេះហើយ សូមបងប្អូនប្រជាបលរដ្ឋទាំងអស់ជួយបន្តគាំទ្រ និងបោះឆ្នោតជួនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កាជាសំគាល់ ស្ថិតនៅលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកត្តដាខាងមុខនេះ ដើម្បីថែរក្សាការពារសន្តិភាព វឌ្ឍនភាព និងការរីកចម្រើន សម្រាប់ស្ត្រីយើង ក្រុមគ្រួសារ និង សង្គមកម្ពុជាយើងទាំងមូល៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post