header ads

Sponsor

ពិសី

ទាក់ទងនឹងដំណើរដែលកំពុងតែក្ដៅគគុក នៅប្រទេសថៃ អំពីការបាត់ខ្លួនក្មេង ១២នាក់ដែលជាកីឡាករបាល់ទាត់ និងគ្រូបង្វឹកមួយនាក់ នៅក្នុងរូងភ្នំ ថាំលួង (រូងស្តេច) នៅក្នុងខេត្ត ឈៀង រ៉ាយ ដែលអគ្គនាយករងស្ថានីយ៍វិទ្យុ និងទូរទស្សន៍ហង្សមាស លោក មាស រិទ្ធី ទៅចុះទៅយកព័ត៍មានដោយផ្ទាល់ ហើយនៅព្រឹកថ្ងៃទី ០២ ខែកក្កដានេះ លោកបានរៀបរាប់ខ្លះៗបន្ថែមពីលើព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុក ពីលើហេតុការណ៍បាត់ខ្លួនដ៍អាថ៌កំបាំងមួយនេះ ។

ដោយលោកបានលើកឡើងថា នោះការរុករកនេះ មានការខួងរូងភ្នំមួយនេះចំនួន១០កន្លែង ដើម្បីធ្វើឲ្យខ្យល់ចេញចូល និងអ្វីដែលសំខាន់ព័ត៌មានចុងក្រោយ គឺបានឃើញស្បែកជើងក្មេងៗចំនួន ៣គូ ដោយសង្ស័យថាជិតដល់កន្លែងដែលក្មេងៗម្តុំខ្លួននោះហើយ ហើយភាគរយមានច្រើនដែលសង្ឃឹមថាក្មេងនៅមានជីវិត។

លិខិតដែលគេសង្ស័យថាក្មេងបានបណ្ដែត
សកម្មភាពខួងភ្នំ

សូមស្ដាប់លោក និយាយដោយផ្ទាល់ខាងក្រោមនេះ ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post