header ads

Sponsor

ពិសី

ភ្នំពេញៈ លោកស្រី ប៊ូ រចនា ភរិយាលោកបណ្ឌិត កែម ឡី បានប្រកាសធ្វើបុណ្យរំឭកខួប២ឆ្នាំ នៃការបាតបង់ជីវិតប្តីរបស់ខ្លួន ដោយសារបាញ់ប្រហារពីជនដៃដល់ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ ចំថ្ងៃឃោសនាបោះឆ្នោតដំបូង ។

យោងតាមបណ្តាញសង្គមលោកស្រី ប៊ូ រចនា បានសរសេយ៉ាងដូច្នេះថា “នាងខ្ញុំ ភរិយាលោកបណ្ឌិត កែម ឡី សូមគោរពអញ្ចើញ លោកតា លោកយាយ ពុកម៉ែ អ៊ុ ពូមីង និងបងប្អូនជនរួមឈាមខ្មែរ ចូលរួមឲ្យបានច្រើនកុះករក្នុងពិធីបុណ្យរំលឹកខួប២ឆ្នាំ ស្វាមីនាងខ្ញុំ លោកបណ្ឌិត កែម ឡី នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ” ។

សូមជម្រាបថា ការប្រកាសរបស់ប្រពន្ធលោកបណ្ឌិត កែម ឡី អ្នកសិក្សាស្រាវជ្រាវអភិវឌ្ឍន៍សង្គម  និងអ្នកវិភាគនយោបាយ ស្របពេលដែលគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត បានប្រកាសថ្ងៃដំបូង នៃឃោសនាបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ អាណត្តិទី ៦ ។

គួររំលឹកថា លោកបណ្ឌិត កែម ឡី ត្រូវបានខ្លាន់កំាភ្លើងបានសម្លាញ់ នៅហាងស្ថាម៉ាតក្បែ ស្តុបបូកគោ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ។

ក្រោយពីឃាតកម្មបាញ់លោកបណ្ឌិត កែម ឡី តែប៉ុន្មាននាទី អាជ្ញាធរចាប់បានជនសង្ស័យម្នាក់ដែលអះអាងខ្លួនឯងថាឈ្មោះ ជួប សម្លាប់។ ជួប សម្លាប់ ដែលសាក្សី និងឯកសារបញ្ជាក់ថា ឈ្មោះ អឿត អាង ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត កាលពីខែមីនា ឆ្នាំ២០១៧ ដោយជាប់ចោទពីបទឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធខុសច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post