header ads

Sponsor

ពិសី

ភ្នំពេញៈ ដោយសារការដណ្តើមម៉ូយ យកគាប់យកគួរចាក់ស្រាជូន ទើបធ្វើឲ្យស្រ្តីជាអ្នករួមការងារក្នុងហាងខារ៉ាអូខេជាមួយគ្នាសោះ កើតទំនាស់ជ្លោះរហូតដល់ប្រើហិង្សាខ្វាចខ្ញាំ បណ្ដាលឲ្យម្នាក់ របួសមុតក្រចកពេញមុខ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងហាងខារ៉ាអូខេ “តន្រ្តីឫស្សីមាស” នៅតាមផ្លូវ២០០៤ ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។ ករណីនេះរហូតដល់វេលាម៉ោង២រសៀល ថ្ងៃទី២៥ ខែកក្កដានេះ ទើបជនរងគ្រោះប្តឹងប៉ូលិសឲ្យជួយរកយុត្តិធម៌។

ស្រ្តីរងគ្រោះបានទទូចស្នើសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា នៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ ដោយសារកើតមានទំនាស់សម្តីរឿងដណ្តើមគ្នាចាក់ស្រាជូនភ្ញៀវពិសេស ហើយត្រូវបានថៅកែហាងហៅមកសម្របសម្រួល ដោយយល់ថា សុទ្ធតែអ្នករួមការងារក្នុងហាងជាមួយគ្នា។ នៅពេលថៅកែហាងហៅភាគីទាំងសងខាងមកអង្គុយ មិនទាន់បាននិយាយស្តីអ្វីផង ស្រាប់តែស្រ្តីជាភាគីម្ខាងទៀត បានលោតហក់ចូលខ្វាចក្រញ៉ៅមុខ បណ្ដាលឲ្យមុតស្នាមក្រចក នៅចំពោះមុខថៅកែហាង។ ករណីនេះដោយសារថៅកែហាមឃាត់ នៅតែមិនស្តាប់រហូតដល់រសៀលថ្ងៃទី២៥ ខែកក្កដា ២០១៨នេះ ទើបសម្រេចប្តឹងប៉ូលីសឲ្យជួយរកយុត្តិធម៌។

គ្រាន់តែទទួលបណ្តឹងជនរងគ្រោះភ្លាម សមត្ថកិច្ចប៉ុស្តិ៍ បានចុះទៅហៅស្រ្តីដៃដល់នាំមកសាកសួរ និងធ្វើការសម្របសម្រួលគ្នា ខណៈធ្វើការងារអាជីពជាមួយគ្នាសោះ មិនគួរបង្កហិង្សាដាក់គ្នាបែបនេះ ទើបស្រ្តីដៃដល់សុខចិត្តចេញថ្លៃព្យាបាលរបួសចំនួន១០០ដុល្លារ ដើម្បីបញ្ចប់រឿង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post