
នាយឧត្តមសេនីយ ហ៊ីង ប៊ុនហៀង មេបញ្ជរការកងអង្គរក្សសម្តេច ហ៊ុន សែន បានចេញបទបញ្ជាឱ្យកូនចៅថ្នាក់ក្រោមបង្គាប់បញ្ឈប់ជាបន្ទាន់រាល់ការស្នើសុំថវិកា ឬគ្រឿងបរិភោគផ្សេងៗសម្រាប់បំប៉នដល់នាយទាហានពីចៅហ្វាយស្រុក-ខេត្ត រាជធានី ភ្ញៀវជាតិ និងអន្តរជាតិគ្រប់ខេត្តក្រុង។
យោងតាមបទបញ្ជាដែលចុះហត្ថលេខាដោយនាយឧត្តមសេនីយ ហ៊ីង ប៊ុនហៀង មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្សនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថាដើម្បីរក្សានូវសន្តិសុខ សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់បញ្ជាការដ្ឋានអង្គរក្ស បញ្ជាការដ្ឋានផ្សេងៗ។
បទបញ្ជានេះហាមផងដែរដល់ក្រុមទាហានកងអង្គរក្សទាំអស់មិនត្រូវធ្វើការស្នើសុំ ពីភ្ញៀវជាតិ និងអន្តរជាតិ មិនថាតាមការសរសេរឬផ្ទាល់មាត់នោះទេ មូលហេតុដោយសារតែការស្នើសុំថវិកាទាំងនោះជាកាតព្វកិច្ចរបស់នាយឧត្តមសេនីយ ហ៊ឹង ប៊ុនហៀងមេបញ្ជាការផ្ទាល់ និងលោក ហ៊ុយ ពិសិដ្ឋ តែប៉ុណ្ណោះ។

បទបញ្ជាបានព្រមានចំៗថា ក្នុងករណីចាប់បទាហានណាដែលបំពានបំរាមនេះ បញ្ជាការដ្ឋាននឹងមានវិធានការដាក់ទណ្ឌកម្ម ឬបណ្តេញចេញពីកងអង្គរក្សឬជួរទាហានតែម្តង។
សូមរំលឹកថា កាលពីថ្ងៃទី១៣ ខែមិថុនា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ នាយឧត្តមសេនីយ ហ៊ីង ប៊ុនហៀង មេអង្គរក្សរបស់សម្តេចហ៊ុន សែន ហាមឃាត់មិនឲ្យជាន់ដីសហរដ្ឋអាមេរិក ព្រមទាំងរឹបអូសទ្រព្យសម្បត្តិគាត់ថែមទៀត។