header ads

Sponsor

ពិសី

ដើម្បីចូលរួមជួយរំដោះក្មេងៗដែលជាប់ក្នុងរូងភ្នំថាម​ហ្លួង មហាសេដ្ឋីសហគ្រិនបច្ចេកវិទ្យា លោក Elon Musk បានចែករំលែករូបថត និងវីដេអូ បង្ហាញពីឧបករណ៍ទំនើបម្យ៉ាង ដែលមានឈ្មោះហៅថា “នាវា​មុជទឹក​ខ្នាត​តូច” ឬ “kid-size submarine”។

មហាសេដ្ឋី Elon Musk បានប្រាប់ឲ្យដឹងថា ពេលនេះ “នាវា​មុជទឹក​ខ្នាត​តូច”​ កំពុងតែដឹកទៅកាន់ប្រទេសថៃ ហើយ ១៧ ម៉ោងទៀតនិងទៅដល់ ក្នុងនោះលោកបានបញ្ជាក់ថា ពេលនេះមានក្មេងៗ ៤ នាក់ ត្រូវបានជួយសង្គ្រោះហើយ  ដូច្នេះ ឧបករណ៍ របស់លោក ប្រហែលជាមិនត្រូវការចាំបាច់ក្នុងបេសកម្មនេះទេ តែប្រហែលជាចាំបាច់នៅថ្ងៃខាងមុខ។

លោកបានបន្តទៀតថា ក្រុមការងាររបស់លោក បានហោះហើយទៅស្វែងយល់ពីស្ថានភាពជាក់ស្ថែងនៅកន្លែងកើតហេតុ ហើយបានរិះរកវិធីដើម្បីជួយសង្គ្រោះ រហូតបានសម្រេចបង្កើត “នាវា​មុជទឹក​ខ្នាត​តូច” សម្រាប់ក្មេងៗក្នុងរូងភ្នំ ហើយនេះគឺជាការខិតខំរបស់ពួកយើង។

គួរ​បញ្ជាក់ថា នាវា​មុជ​ទឹកខ្នាតតូចនេះ ​មាន​ទំហំតែ ៣៨ ស.ម ប៉ុណ្ណោះ ប៉ុន្តែ​ទំហំ​ប៉ុណ្ណេះ​អាច​​​ផ្ទុក​នូវ​ក្មេង​ជំទង់​បាន។

ចង់ដឹងថាបែបណា សូមទស្សនាវីដេអូការធ្វើតេស្ត “នាវា​មុជទឹក​ខ្នាត​តូច” ក្នុងអាងទឹកខាងក្រោមនេះ:

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post