header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជង្ស័យម្នាក់ គាស់ទ្វារ រោងចក្រ យកស្បែកជើងគំរូចំនួន ៨ គូរម៉ាក MICHAEL KORS ប្រព្រឹត្តនៅចំណុចរោងចក្រស្បែកជើងហូស៊ីនតាយ ផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីម៉ោងជិត១រំលងអាធ្រាត្រ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨។

ជនសង្ស័យឃាត់ខ្លួនបាន ឈ្មោះ វ៉ន មេត្តា អាយុ២៩ឆ្នាំ ជាសន្តិសុខក្រុមហ៊ុនសេវិន វ៉ាយ អេច ភីអេស មានទីលំនៅបច្ចុប្បន្នផ្ទះជួល ផ្លូវលំ ភូមិចោមចៅ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

វត្ថុតាងដែលរើបអូសបានរួមមាន បំពង់ទីបជ័រ ៤ ដើម ក្នុងនោះមួយដើមមានទំពក់សម្រាប់ខ្វារសម្ភារៈ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GR-0889។

ជនរងគ្រោះ ឈ្មោះ ស៊ុន ធារ័ត្ន អាយុ៣៧ឆ្នាំ ប្រធានរដ្ឋបាលរោងចក្រស្បែកជើងហូស៊ីនតាយ មានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រៃល្វា សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ។ សម្ភារៈបាត់បង់ ស្បែកជើងគំរូចំនួន ៨ គូរម៉ាក MICHAEL KORS។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post