header ads

Sponsor

រិទ្ធី

យុទ្ធនាការឃោសនាបោះឆ្នោតបានប្រព្រឹត្តទៅអស់រយៈពេល៥ថ្ងៃកន្លងមកហើយ គេសង្កេតឃើញថាគណបក្សនយោបាយបានបើកយុទ្ធនាការនេះយ៉ាងសកម្ម និងមានការជួយសម្របសម្រួលពីអាជ្ញាធរមានសមត្ថកិច្ច ដោយឡែកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចោទប្រកាន់អាជ្ញាធរខេត្តបាត់ដំបង ខេត្តរតនគិរី និងរាជធានីភ្នំពេញ រំខាន យុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួន។

គណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលមានលេខរៀងទី៧ បានសំដែងការសោកស្តាយចំពោះទង្វើ និងឥរិយាបទរបស់អាជ្ញាធរមានសមត្ថកិច្ច៖
១-ប្រជាការពារនៅភូមិរូង ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលបានរារាំងក្រុមការងារ គបម មិនឲ្យចែកខិតបណ្ណឃោសនានៅទីនោះ។
២-អាជ្ញាធរខេត្តរតនគិរីដែលបានតាមដានក្នុងរូបភាពគំរាមកំហែងដល់សកម្មជន គបម ដែលដើរចែកខិតបណ្ណឃោសនា។
៣- នគរបាលចរាចរណ៍នៅរាជធានីភ្នំពេញ ពុំផ្តល់ការសហការល្អក្នុងការសម្រួលចរាចរណ៍ពេលហែក្បួនឃោសនានាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨។

គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានអំពាវនាវដល់គណៈកម្មាធិការជាតិ ខេត្ត-រាជធានី និងឃុំ-សង្កាត់ រៀបចំការបោះឆ្នោតមេត្តាជួយអន្តរាគមន៍ និងត្រួតពិនិត្យរឿងនេះឱ្យបានសមរម្យផង។

ចំណែកឯ លោក សាម អ៊ីន អគ្គលេខាធិការរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានសរសេរក្នុងគេហទំព័រហ្វេសប៊ុកថា៖យុទ្ធនាការឃោសនា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) រងការរំខាន និងកង្វះការសហការនៅខេត្តបាត់ដំបង ខេត្តរតនគិរី និងភ្នំពេញ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post