header ads

Sponsor

ពិសី

រតនគិរីៈ កូនស្រីអាយុ៥ខែ បានស្លាប់យ៉ាងអាណោចអាធ័ម ឪពុកម្ដាយ និងប្អូនប្រុស បានរងរបួសធ្ងន់ស្រាល ក្រោយពី​​រថយន្តកាមរីគូទហើមមួយគ្រឿង បោលបុកគោយន្តកែច្នៃចតលើចិញ្ចើមផ្លូវជាតិពីក្រោយពេញទំហឹង។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥នឹង៥៨នាទីព្រឹកថ្ងៃអង្គារ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅត្រង់ចំណុចទល់មុខផ្ទះជាងខុម តាមបណ្តោយផ្លូវជាតិលេខ៧៨A  ស្ថិតនៅភូមិប៉ាអរ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី​។

មន្រ្តី​នគរបាលប៉ុស្តិ៍ឯកភាព បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តមួយគ្រឿងម៉ាក កាមរីគូទហើម ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-2257 បើកទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុរថយន្តបានជ្រុលចង្កូតទៅបុកគូទគោយន្តកែច្នៃកំពុងចតនៅលើចិញ្ចើមផ្លូវជាតិពេញទំហឹង បណ្ដាលឲ្យមនុស្សក្នុងរថយន្តស្លាប់ និងរបួសធ្ងន់ស្រាល៤នាក់។

សមត្ថកិច្ច បន្តថា ជនរងគ្រោះឈ្មោះ ប៉េង សុខលី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរមានទីលំនៅភូមិកាតែ ឃុំប៉ាតេ ស្រុកអូរយ៉ាវដាវ ខេត្តរតនគិរី រងរបួសស្រាល អ្នកបើកបររថយន្ត និងអ្នករួមដំណើរនៅក្នុងរថយន្ត ទី១ប្រពន្ធឈ្មោះ ខាំ ស្រីណុំ អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រងរបួសធ្ងន់ ទី២កូនស្រីឈ្មោះ លី ស្រីពី អាយុ៥ខែ(ស្លាប់) ទី៣ប្អូនប្រុសឈ្មោះ ខាំ សុខុម អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅជាមួយគ្នា បានរងរបួសធ្ងន់។ ជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកម្ចាស់គោយន្តឈ្មោះ អឿ ភារុណ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិទួល ឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគិរី។

ក្រោយកើតហេតុនគរបាលមូលដ្ឋានសហការជាមួយនគរបាលចរាចរណ៍ខេត្តចុះមកអន្តរាគមន៍ធ្វើការវាស់វែងយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post