header ads

Sponsor

ពិសី

ភ្នំពេញៈ មន្ត្រីនគរបាលផ្នែកវាស់វែងនៃអធិការនគរបាលខណ្ឌដូនពេញ២នាក់ បានរងរបួស ខណៈពេលជិះម៉ូតូឌុបគ្នា ទៅវាស់វែងរវាង រថយន្តនិងម៉ូតូប៉ះគ្នា នៅក្នុងតំបន់បឹងកក់ ក៏ត្រូវម៉ូតូ១គ្រឿងទៀត ដែលបោះពួយយ៉ាងលឿនមកបុកពីក្រោយទាំងកំរោលដួលទាំងអស់គ្នា របួសធ្ងន់ស្រាល៣នាក់ កាលពីម៉ោងជិត១២យប់ ថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវ R៦ភូមិ០៤សង្កាត់ស្រះចក ខណ្ឌដូនពេញ។

គ្រោះថ្នាក់នោះដែរបានកើតឡើងរវាងម៉ូតូម៉ាកC125 ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1GO-4273 ម្ចាស់របួសធ្ងន់យកទៅព្យាបាលនៅមន្ទីរពេទ្យ កាល់ម៉ែត ឈ្មោះ ងន សំបូរ អាយុ២៨ឆ្នាំ មុខរបរ រត់តាក់ស៊ីម៉ែត ស្នាក់នៅផ្ទះជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងម៉ូតូម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AE-2442 បើកបរដោយឈ្មោះ ហម វណ្ណា បណ្តាលឲ្យរបួសស្រាល និងម្នាក់ទៀតឈ្មោះ ជា មុន្នី របួសស្រាលទៅព្យាបាលបញ្ជូនទៅមន្ទីរពេទ្យឯកជន។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថានៅមុនពេលកើតហេតុមានគេរាយការណ៍មកថានៅផ្លូវR៦ក្នុងតំបន់បឹងកក់មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនិងរថយន្តបានបុកគ្នាដោយសាភាគីទាំងពីរដោះស្រាយមិនត្រូវគ្នានោះក៏ខាងមូលដ្ឋានបានរាយការណ៍បន្តមកផ្នែកជំនាញវាស់វែង ខណ្ឌដូនពេញ ឲ្យចុះទៅមើលក្នុងករណីនោះផងដែរ។

ប្រភពព័ត៌មានបានបន្តទៀតថា ក្នុងហេតុការណ៍គ្រោះថ្នាក់នោះដែរ អ្នកបង្កហេតុ ដែលបើកមកបុកម៉ូតូលោកប៉ូលិសទាំងកំរោលនោះ បានរងរបួសធ្ងន់ធ្ងរសន្លប់ស្តូកស្តឹង ក្នុងថ្លក់ឈាម ហើយក៏ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗផងដែរ។ ចំណែកមន្ត្រីប៉ូលិសខណ្ឌដូនពេញទាំង២នាក់ បានបញ្ជូនទៅពេទ្យឯកជន។ រីឯម៉ូតូទាំង២គ្រឿងបានយកមករក្សាទុកនៅអធិការនគរបាលខណ្ឌដូនពេញដើម្បីរង់ចាំដោះស្រាយតាមនិតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post