header ads

Sponsor

ពិសី

ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា ការនិវត្តន៍របស់កងកម្លាំង រក្សាសន្ដិភាពរបស់កម្ពុជា បានបញ្ជាក់ឱ្យឃើញ ពីសមត្ថភាព និងសក្តានុពល ដ៏ខ្លាំងក្លា របស់កងយោធពលខេមរភូមិន្ទ ក្នុងការធ្វើ សមាហរណកម្ម ចូលក្នុងប្រព័ន្ធពហុជាតិ របស់អង្គការសហប្រជាជាតិ(UN)។

ក្នុងពិធីទទួលដំណើរ មាតុភូមិនិវត្តន៍ របស់កងកម្លាំងវិស្វកម្ម ព្រលានយន្តលេខ១៨៩ កងកម្ទេចគ្រាប់ មិនទាន់ផ្ទុះលេខ១២៣ និងកងរាជអាវុធហត្ថលេខ៦១៩ដែលបញ្ចប់ បេសកកម្មរក្សាសន្តិភាពជាមួយ អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី និង សាធារណរដ្ឋស៊ូដង់ខាងត្បូង កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ សម្ដេច ទៀ បាញ់ ថា បេសសកកម្មរបស់កងកម្លាំង រក្សាសន្តិភាពកម្ពុជា នៅពេលនេះ គឺជាការបង្ហាញពីឆន្ទៈដ៏មោះ មុតរបស់កម្ពុជា។

សម្ដេចមានប្រសាសន៍ថា «ការនិវត្តន៍របស់កងកម្លាំងរបស់កម្ពុជា ពេលនេះសបញ្ជាក់ឱ្យឃើញ ពីសមត្ថភាព និងសក្តានុពល ដ៏ខ្លាំងខ្លារបស់កងយោធពលខេមរភូមិន្ទ ក្នុងការធ្វើសមាហរណ កម្មចូលក្នុងប្រព័ន្ធពហុជាតិ របស់អង្គការសហប្រជាជាតិ និងជាការបង្ហាញពីកិច្ចខិតខំរបស់ក្រសួង ការពារជាតិ គណៈកម្មការជាតិ ក្រសួងស្ថាប័ន និងគ្រប់កងឯកភាព នៅក្នុងកង យោធពលខេមរភូមិន្ទ ដែលបានរួមគ្នារៀបចំការងារគ្រប់ផ្នែកទាំង ធនធានមនុស្ស ឧបករណ៍ មធ្យោបាយ និងធ្វើការហ្វឹកហ្វឺនជាប្រចាំ តាមនិយាមរបស់អង្គការ សហប្រជាជាតិផងដែរ»។

ចំណែកលោក Alexandre Huynh តំណាងអង្គការ FAO និងជាតំណាងអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា បានអោយដឹងថា  គិតត្រឹមឆ្នាំនេះកម្លាំងរក្សាសន្តិភាពចំនួន ៥២នាក់បានបាត់បង់ ជីវិតអំឡុងពេល ស្វែងរកសន្តិភាពក្នុងបេសកកម្មដែលប្រឈមនឹងគ្រោះថ្នាក់។

លោកបន្ដថា កងរក្សាសន្តិភាពបង់ក្លាដែស បានបាត់បង់ជីវិតកាលពីខែមុន ដោយការវាយ ប្រហារ មកលើក្បួនយុទ្ធដំណើរអង្គការសហប្រជាជាតិ ខណៈកំពុងផ្ដល់ការពារដល់ បុគ្គលិក មនុស្សធម៌ដែលកំពុងផ្ដល់ជំនួយ មនុស្សធម៌ក្នុងរដ្ឋ  Central Equatorian នៃស៊ូដង់ខាងត្បូង។

លោកបន្ថែមថា កម្ពុជាក៏បានលះបង់ នូវតំលៃដ៏ធំធេង ក្នុងការប្ដេជ្ញាដើម្បីសន្តិភាព។ កាលពីឆ្នាំកន្លងទៅនេះ កងរក្សាសន្តិភាពចំនួន ៥នាក់ បានបាត់បង់ជីវិតក្នុងពេលបំពេញ បេសកកម្មអង្គការសហប្រជាជាតិ ក្នុងសាធារណ រដ្ឋអាហ្រ្វិកកណ្ដាល (៤នាករងការវាយ ប្រហារ និង ម្នាក់ដោយសារជម្ងឺគ្រុនចាញ់)។

ជាមួយគ្នានេះ កងកម្លាំងរក្សាសន្តិភាពកម្ពុជាដែល ធ្វើមាតុភូមិនិវត្តន៍ នាពេលនេះរួមមាន៖ កងកម្លាំងវិស្វកម្ម ព្រលានយន្តលេខ១៨៩ ពីប្រទេស ម៉ាលីចំនួន១៦៥រូប កងកម្ទេចគ្រាប់មិន ទាន់ ផ្ទុះលេខ១២៣ ពីប្រទេសម៉ាលីចំនួន១៤៤រូប និងកងរាជអាវុធហត្ថលេខ ៦១៩ពីស៊ូដង់ ខាងត្បូង ចំនួន៧៣រូប៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post