header ads

Sponsor

រិទ្ធី

លោក សម រង្ស៊ី មិនមែនជាអ្នកនយោបាយសូត្រតាមទ្រឹស្តីទេ តែលោក សម រង្ស៊ី ជាអ្នកអនុវត្តយ៉ាងច្បាស់លាស់បត់បែនតាមសភាពការណ៌នយោបាយជាក់ស្តែង។ សម្រាប់អ្នកនយោបាយជាប្រធានបក្សប្រឆាំងមុនដំបូងគេបង្អស់ គឺមានតែលោក សម រង្ស៊ី ទេដែលបង្កើតគណបក្សប្រឆាំងបានរយៈពេល៣ឆ្នាំ គឺទទួលបាន១៥អាសន:នៅក្នុងរដ្ឋសភាកាលឆ្នាំ១៩៩៨។ នេះជាការរៀបរាប់របស់កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សិត អតីតចៅសង្កាត់អូរចារ ក្រុងបាត់ដំបង។

កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សិត បានប្រៀបធៀបថា គណបក្សដែលចូលរួមការបោះឆ្នោតខាងមុខដែលតាំងខ្លួនជាគណបក្សប្រឆាំងដ៍ធំជាងគេ ហើយសូត្រទន្ទេញចាំមាត់ បង្កើតគណបក្ស៣ឆ្នាំ គឺរកមួយអាសន:មិនបានផង។ តាមការយល់ឃើញរបស់កញ្ញា ការតស៊ូរបស់លោក សម រង្ស៊ី អាចថាជាការតស៊ូយូរអង្វែងតាមបែបអហិង្សាបំផុត។ ប្រហែលជាលោកគិតថាប្រទេសដែលផ្លាស់ប្តូរតាមរយៈអហិង្សានោះនឹងនាំមកនូវការរីកចម្រើនជឿនលឿនយ៉ាងឆាប់រហ័ស។

ម្ចាស់ភោជនីយដ្ឋានរូបនេះជឿជាក់១០០%លើរូបលោក សម រង្ស៊ី បើសម្រេចចិត្តធ្វើអ្វីមួយហើយ  គឺមិនខ្វះទេអ្នកដែលតាម ហើយហ៊ានលះបង់ជីវិត ជាក់ស្តែងដូចកាលឆ្នាំ១៩៩៧ គឺអង្គរក្សរបស់លោកហ៊ានលះបង់ជីវិតដើម្បីការពារលោក សម រង្ស៊ី ឱ្យផុតពីការប៉ុនប៉ងសម្លាប់ដោយគ្រាប់បែក។

កញ្ញា បានលើកជាសំណួរថា លោក សម រង្ស៊ី មិនដែលឱ្យលុយ ឬផលប្រយោជន៍ផ្ទាល់ខ្លួនទៅនរណាទេ ចុះហេតុអីមានមនុស្សហ៊ានលះបង់ដើម្បីគាត់?

ប៉ុន្តែកញ្ញាអាចឆ្លើយជំនួសបានគឺ មនសិការ និងភាពស្មោះត្រង់ចំពោះជាតិមាតុភូមិខ្មែររបស់គាត់ គឺមិនអាចយកអ្វីមកប្រៀបផ្ទឹមបានទេ។ ដូច្នេះបានបញ្ជាក់ឱ្យឃើញថា សកម្មជននៅថ្នាក់មូលដ្ឋានរឹងមាំ ខ្លះតស៊ូ២០ឆ្នាំ ខ្លះជាង១០ឆ្នាំ នៅតែមិនទៅណាចោលលោកសម រង្ស៊ី ទេ ពីព្រោះមនសិកាជាតិរបស់លោក សម រង្ស៊ី បានជ្រាបចូលបេះដូងរបស់អ្នកមូលដ្ឋានអស់ហើយ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post