រតនគីរីៈ ស្ត្រីម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិត ដោយសារតូចចិត្តមានជំងឺរាំរ៉ៃ នឹងជំពាក់លុយធានាគារច្រើន បង្កការភ្ញាក់ផ្អើលនកាលពីម៉ោង៦ព្រឹក ថ្ងៃសុក្រ ៨កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិតឺន ឃុំតឺន ស្រុកកូនមុំ។
អធិការនគរបាលស្រុកកូនមុំលោក ភោក បូរិទ្ធ បានឲ្យសារព័ត៌មានយើងដឹង នៅព្រឹកថ្ងៃទី២០ខែកក្កដានេះ ថា មានកូនក្មេងរត់មកប្រាប់អ្នកជិតខាងថា មានស្ត្រីម្នាក់ប្រកាច់ពេញលើគ្រែ បន្ទាប់មកអ្នកភូមិជួយអន្តរាគមន៍ដែរ ប៉ុន្តែជាអកុសលក៏ហួសពេល ទៅហើយ។
លោក ភោក បូរិទ្ធ អធិការបន្តថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះដោយមានជំងឺរាំរ៉ៃជាច្រើនខែមកហើយនឹងជំពាក់លុយធានាគារជាច្រើនទៀត ខណ:នោះស្រ្ដីរងគ្រោះបានប៉ុនប៉ងធ្វើអត្តឃាតសម្លាប់ខ្លួន ជាច្រើនដងមកហើយ ប៉ុន្តែមិនបានសម្រេច នៅពេលនេះគឺបានសម្រេចដូចបំណងប្រាថ្នាមែន។
លោកថា ស្ត្រីរងគ្រោះមាន ឈ្មោះ សឿន ណាង អាយុ៤៣ឆ្នាំមានមុខរបកសិកររស់នៅភូមិឃុំកើតហេតុខាងលើ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកត្រួតពិនិត្យធ្វើកោសល្យវិច័យលើសាកសពពិតជាពុលថ្នាំពិតប្រាកដមែន ហើយបានប្រគល់សពទៅឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕