ភ្នំពេញៈ បទចម្រៀងមួយបទ ដែលចេញនៅលើសង្គមយូធូប បានធ្វើឲ្យមិត្តយុវវ័យជាច្រើនមានការចាប់អារម្មណ៍ ព្រោះផលិតកម្ម បានចំណាយតួសម្តែង ដែលមហាជនស្គាល់សុទ្ធសឹងតែមានសមត្ថភាពសម្តែងល្អម្យ៉ាងម្នាក់ ធ្វើឲ្យផលិតកម្មរំពឹងថា មានការកក្រើកបន្តទៀត។ តារាទាំងនោះ រួមមាន ៖ លោក ហេង ធារ៉ា ជាតារាចម្រៀងមានសំឡេងរណ្តំចិត្ត កញ្ញា ដួង ម៉ានិច្ច លោក ប្រាក់ ផាកន និងកញ្ញា វឿន ពុទ្ធារី។
ផលិតកម្ម Zone Prodcution បានបញ្ចេញចម្រៀងក្ដៅសាច់មួយបទ ដែលបង្កប់ទៅដោយអត្ថន័យស្នេហាត្រីកោណ រវាងប្រុស និងស្រី ជាពិសេសអ្វីដែលគេកត់សម្គាល់ ឈុតមួយចំនួន នៅក្នុង MV Original Song ទើបតែបញ្ចេញមានចំណងជើងថា «ឈប់នឹកមនុស្សក្បត់ទៀតទៅ» ជាសំនៀងរបស់លោក ហេង ធារ៉ា ពោរពេញទៅដោយឈុតក្ដៅរោលរាលជាច្រើន ធ្វើឲ្យអ្នកទស្សនា ព្រឺសម្បុរតែម្ដង។
បទចម្រៀង «ឈប់នឹកមនុស្សក្បត់ទៀតទៅ» ជាការបកស្រាយដោយលោក ហេង ធារ៉ា ជាពិសេសមានការចូលរួមសម្ដែង ពីតារាស្រីសិចស៊ី ដើមទ្រូងមូលក្បំ ដួង ម៉ានិច្ច ដែលជាតារាស្រីកំពុងឡើងកូដខ្លាំង លេចមុខគ្រប់ខ្សែភាពយន្ត នៅតាមកញ្ចក់ទូរទស្សន៍ និងផលិតកម្មធំៗជាច្រើន ដែលជំរុញឲ្យបទរបស់លោក ហេង ណារ៉ា កាន់តែទទួលបានការចាប់អារម្មណ៍ ទ្វេឡើង។
ជាការកត់សម្គាល់ ទើបតែចេញមិនទាន់បានប៉ុន្មាននាទីផង បទខាងលើនេះ មានការចែកចាយ ស៊ែរតៗគ្នា ពេញបណ្ដាញហ្វេសប៊ុក ហើយថែមទាំងបានបង្ហោះចូល ទៅក្នុងគណនីយូធូប ផងដែរ។
តោះចង់ដឹងថា «ឈប់នឹកមនុស្សក្បត់ទៀតទៅ» ពោរពេញទៅដោយឈុតក្ដៅរោលរាល នៅលើគ្រែនោះ មានអត្ថន័យបែបណានោះ សូមទស្សនាវីដេអីដូចខាងក្រោម៖