header ads

Sponsor

ពិសី

ភ្នំពេញ: មុខសញ្ញាឆក់យ៉ាងសកម្មម្នាក់ ក្នុងចំណោម២នាក់​ បានធ្វើសកម្មភាពឆក់កាបូបពីបុរសនារីរងគ្រោះ២នាក់​ បានសម្រេច ហើយព្យាយាមរត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋនាំគ្នាដេញចាប់បាន រួចស្វាគមន៍ម្នាក់មួយដៃ ម្នាក់ជើងទ្រោមខ្លួន ទើបប្រគល់ឲ្យ​សមត្ថកិច្ចចាត់ការតាមក្រោយ។

ករណីខាងលើនេះ បានកើតឡើងកាលពីម៉ោង៩យប់ថ្ងៃព្រហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវឧកញ៉ា ម៉ុង រឹទ្ធី ខាងលិចស្តុបរង្វង់មូលកាំកូស៊ីតធី ប្រមាណ៥០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សុខ សាន់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាដក ស្នាក់នៅម្តុំវត្តជុំ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ចំណែកបក្ខពួកដែលរត់គេចខ្លួនមិនត្រូវបានស្គាល់ឈ្មោះ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីម្នាក់បានជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកជាមួយបុរសម្នាក់ ដោយធ្វើដំណើរតាមបណ្តោយផ្លូវឧកញ៉ា ម៉ុង រិទ្ធី ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យពីរនាក់ ជិះមួយគ្រឿងម៉ាក ស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CR-8523 មកពីក្រោយ ធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីរងគ្រោះ ដែលស្ពាយលើស្មាបានសម្រេច ហើយព្យាយាមជិះរត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋម្នាក់ជិះម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាក ជាប្រភេទម៉ូតូធំ បានជិះទៅបំបុកម៉ូតូជនសង្ស័យ បណ្តាលឲ្យដួល ហើយក៏ត្រូវបានប្រជាពលរដ្ឋ ដែលនៅក្បែរនោះដេញចាប់ខ្លួនជនសង្ស័យ ជាអ្នកបើកម៉ូតូបានម្នាក់ វាយទ្រោមខ្លួន រួចប្រគល់ឲ្យទៅសមត្ថកិច្ច ។ ចំណែកបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់សម្រោល។ ចំណែក​ជនរងគ្រោះបានយកកាបូបរបស់ខ្លួនពីជនសង្ស័យ ហើយឡើងជិះម៉ូតូបន្តដំណើរទៅមុខទៀតបាត់។

ក្រោយកើតហេតុជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post