header ads

Sponsor

ពិសី

ថៃៈ ប្រភពពីយោធាជើងទឹកថៃ បាននិយាយថា អតីតយោធាជើងទឹកថៃមួយរូប ដែលជាអ្នកមុជទឹកចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះក្មេងៗទាំង១២នាក់ ដែលនៅជាប់គាំងក្នុងរូងភ្នំបានទទួលមរណភាព។ ទូរទស្សន៍ CNN បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅមុននេះបន្តិច។

អតីតយោធាជើងទឹកថៃខាងលើនេះ បានស្លាប់នៅវេលាម៉ោង២រំលងអធ្រាត្រថ្ងៃសុក្រនេះ ដោយសារបាត់បង់ខ្យល់ដកដង្ហើម ខណៈដែលចូលរួមក្នុងការជួយសង្គ្រោះក្មេងៗ នៅពេលវិលមកមជ្ឈមណ្ឌលវិញ ដែលស្ថិតនៅចម្ងាយ១,២ម៉ាយ ស្មើនឹង២គីឡូម៉ែត្រ នៅក្នុងរូងភ្នំ ដែលជាកន្លែងក្មេងទាំង១២នៅជាប់គាំងជាមួយគ្រូបង្វឹកជិត២សប្តាហ៍មកនេះ៕

ទីតាំងភូមិសាស្ត្រ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post