header ads

Sponsor

ពិសី

មណ្ឌលគិរីៈ បុរសម្នាក់ជិះម៉ូតូដឹកឈើដុំ ទប់មិនជាប់ដួលសង្កត់ស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលកាលពីវេលា​​ម៉ោង៨ និង២០នាទីយប់ ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ២០១៨ នៅ​ចំណុច​អូរ​ត្រកួន ភូមិ​ពូ​គង់ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា។​

ជនរងគ្រោះឈ្មោះ ស្រ៊ី​ន គោ អាយុ​៣៨​ឆ្នាំ មាន​ស្រុក​កំណើត​ភូមិ​តាម​អឹម ឃុំ​ជាំ​តា​អឹម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​វាល​ម្រះ ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះខាងលើ បានបើកម៉ូតូ​ដឹកឈើដ៏ធ្ងន់មួយដុំ​ ចុះ​ទួល​។ ស្រាប់តែមកដល់ចំណុចកើតហេតុ ម៉ូតូបានដាច់​លេខ​បណ្តាល​ដួលហើយត្រូវ​ឈើ​សង្កត់ពីលើ​ស្លាប់​នៅ​ហ្នឹង​កន្លែងតែម្តង។

ក្រោយពេលកើតហេតុ សាកសពជនរងគ្រោះសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post