header ads

Sponsor

ពិសី

តូក្យូៈ ក្រុមមន្ត្រីបាននិយាយនៅថ្ងៃអង្គារនេះថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងដ៏អាក្រក់បង្កឲ្យកើតមានគ្រោះទឹកជំនន់ និងបាក់ដីនៅភាគខាងលិចនៃប្រទេសជប៉ុន បានកើនឡើងដល់១៤៨នាក់ហើយ ។ នេះបើយោងតាមទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅថ្ងៃទី១០ ខែកក្កដានេះ ។

ក្រុមការងាររដ្ឋាភិបាល និងមន្ត្រីក្នុងតំបន់ បានបង្កើនការស្រាវជ្រាវ និងជួយសង្គ្រោះដើម្បីតាមស្វែងរកមនុស្ស ដែលកំពុងបាត់ខ្លួន៥៩នាក់ នៅក្នុងតំបន់ជាច្រើន។ ក្នុងនោះរាប់បញ្ចូលទាំងខេត្ត ហុីរូស៊ីម៉ា ដែលត្រូវបានគេរាយការណ៍មកថា មានអ្នកស្លាប់៥៥នាក់។

នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្ស៊ូ អាបេ បានលុបចោលដំណើរបំពេញទស្សនកិច្ច និងចូលរួមប្រជុំមួយចំនួននៅអឺរ៉ុប និងនៅឯមជ្ឈិមបូព៌ា ដោយសារគ្រោះធម្មជាតិ ។

លោក អាបេ បានបញ្ជាក់ថា “យើងនឹងធ្វើការវាយតម្លៃទៅលើក្រុមជនរងគ្រោះ និងជំរុញឲ្យមានការស្ថាបនាឡើងវិញ” ។

គួរបញ្ជាក់ថា ជប៉ុនបានរងគ្រោះដោយជំនន់ទឹកភ្លៀង និងគ្រោះបាក់ដីកើតឡើងនៅក្នុងតំបន់មួយចំនួន ពិសេសនៅប៉ែកខាងលិចប្រទេស ក្រោយពីមានភ្លៀងធ្លាក់៤ថ្ងៃជាប់គ្នា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post