header ads

Sponsor

ពិសី

កំពងស្ពឺ ៖ កាលពីព្រឹកមិញ ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១៨ម្សិលមិញនេះ មានករណីឆេះរថយន្ត Highlander មួយគ្រឿងបង្កការភ្ញាក់ផ្អើលជាខ្លាំង ស្ថិតនៅតាមបណ្តោយជាតិលេខ៤១ គីឡូម៉ែត្រលេខ១៧ ​និង​១៨​ ភូមិ​ចំបក់​ក្អែរ ឃុំ​ទឹកល្អក់ ស្រុកកងពិសី ខេត្ត កំពង់ស្ពឺ បណ្ដាលឲ្យបុរសម្នាក់ ដែលត្រូវបានគេស្គាល់ថាជាម្ចាស់រថយន្ត និងជាអ្នកបើករថយន្តឈ្នួល បានឆេះសឹងពេញខ្លួន ដោយខណៈកំពុងបញ្ចូលហ្គាសរថយន្ត មានជនជាតិចិនដែលបានជួលរថយន្តនេះ ជក់បារី បណ្ដាលឲ្យមានការឆាបឆេះតែម្ដង។

ជារឿងដែលរន្ធត់ចិត្តខ្លាំងបំផុត គឺក្រោយទទួលបានដំណឹងនាល្ងាចថ្ងៃទី ១០ ខែកក្កដាកន្លងទៅ ០១ថ្ងៃ ថា បុរសរងគ្រោះខាងលើ បានស្លាប់បាត់បង់ជីវិតហើយ នេះបើតាមបងប្អូនរបស់ជនរងគ្រោះខាងលើបង្ហើបប្រាប់។

មិននឹកស្មានដល់ថាជាបងប្រុសសោះ ហេតុអីបានជាបងប្រុសទៅចោលពួកយើងលឿនម៉េស បងប្រុសថាពេលទំនេរចាំនាំចេមកលេងកែបទៀតហ៎ហេតុអីពេលនេះបងប្រុសទៅចោលពួកយើងចឹង😭😰😢សូមបងប្រុសទៅអោយបានសុខចោះ😭😰

ជាចុងក្រោយក្រុមការងារ សូមចូលរួមរំលែកទុក្ខគ្រួសារសពផង និងសូមអធ្យាស្រ័យចំពោះការចុះផ្សាយព័ត៌មានដំបូងដោយទទួលបានពីពលរដ្ឋ ថាការឆាបឆេះនេះ បណ្ដាលមកពីបុរសរងគ្រោះខាងលើជាអ្នកជក់បារី ប៉ុន្តែក្រោយការសាកសួរទើបដឹងថាគាត់មិនចេះ ជក់បារីទេ ហើយបុរសជនជាតិចិនខាងលើ ទើបជាអ្នកជក់។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post