header ads

Sponsor

ពិសី

កំពតៈ គិតត្រឹមម៉ោង ២រសៀលថ្ងៃទៅ ១២ ខែកត្តដា ឆ្នាំ ២០១៨ នេះ កម្ពស់ទឹកអាងស្តុកទឹករបស់ទំនប់វារីអគ្គិសនី បានបន្តកើនឡើងដល់ ១៤៨ម៉ែត្រ ប៉ុន្តែក្រុមហ៊ុននៅមិនទាន់បើកទ្វាអាងស្តុកទឹក នៅឡើយទេ ដោយបន្តរងចាំមើល អាកាសធាតុ និងកម្រិតទឹក តើមានការកើនឡើងបន្ថែមឬយ៉ាងណា? ព្រោះកម្រិតដែលត្រូវបើកទ្វាររំដោះទឹកគែកម្ពស់ ១៥០ម៉ែត្រ។

ក្រោយពេលក្រុមហ៊ុនស៊ីណូហាយដ្រូកំចាយ បានចេញសេចក្តីជួនដំណឹងអំពីការបើកទ្វារអាងស្តុកទឹកនៃទំនប់វារីអគ្គីសនីកំចាយថានឹងបើក នៅម៉ោង៥ល្ងាយថ្ងៃទី ១១ ខែកត្តដា ឆ្នាំ ២០១៨ ប្រជាពលរដ្ឋរស់នៅតាមដងព្រែក ប្រជានេសាទ អាជ្ញាធរ និងសមត្ថកិច្ច បានត្រៀមខ្លួនរួចជាស្រេចក្នុង ចាត់វិធានការរបស់ខ្លួន ដើម្បីបញ្ចៀសឲ្យបាននូវផលប៉ះពាល់ផ្សេងៗ ពិសេសការជនលិចដែលអាចបណ្តាលមកពីការបើកទ្វារអាងស្តុកទឹកនោះ។ ប៉ុន្តែគិតមកដល់ម៉ោង២រសៀលថ្ងៃទី ១២ ខែកត្តដានេះ ក្រុមហ៊ុនស៊ីណូហាយដ្រូនៅមិនទាន់បើកទ្វារបង្ហូរទឹកនៅឡើយទេ ដោយពួកគេបានកំពុងនឹងសង្កេតស្ថានភាពអាកាសធាតុ ព្រោះពេលនេះទូទាំងខេត្តកំបត មានផ្ទៃមេឃអាប់អួរនៅឡើយ តំបន់ខ្លះមានធ្លាក់ភ្លៀងនៅឡើយ ពីសេសតំបន់ជួយភ្នំកំចាយ ដែលរងសម្ពាធទាប បង្កឲ្យមានភ្លៀងធ្លាក់បន្តិចៗមិនទាន់ដាច់គ្រាប់នៅឡើយ ខណៈដែលកម្ពស់ទឹក ១៤៦ម៉ែត្រនៅថ្ងៃម្សិលមិញ បានលើងដល់ ១៤៨ម៉ែត្រនៅរសៀលថ្ងៃទី ១២ ខែកត្តដានេះ។

លោក ជាវ តាយ អភិបាលខេត្តកំពត បានបង្ហាញអំពីការព្រួយបារម្ភអំពីការបើកទ្ធារអាងស្តុកទឹករបស់ទំនប់វារីអគ្គីសនី នៅក្នុងកិច្ចប្រជុំស្វែងរកដំណោះស្រាយការផលិតអំពិល នៅថ្ងៃទី ១២ ខែកត្តដានេះដែរថា ប្រសិនបើមេឃនៅតែបន្តភ្លៀង កម្រិតទឹកតែកើនឡើងខ្ពស់ នោះក្រុមហ៊ុនស៊ីណូហាយដ្រូគ្មានជម្រើសអ្វីក្រៅអំពីការបើកទ្វាររំដោះទឹកទេ ហើយថាបើកក្រុមហ៊ុនបើកតិចវាមិនបង្កជាការជនលិចអ្វីឡើយ ប៉ុន្តែបើបើកខ្លាំង អាចទឹកហូរចូលសមុទ្រមិនទាន់ បង្ករឲ្យមានគ្រោះមហន្តរាយជនលិច តំបន់នៅតាមដងព្រែកកំពង់បាយ។

មកដល់ពេលនេះ ស្ថានភាពអ្នកលក់ដូរនៅតាមដងព្រែកខាងក្រោមខ្សែទឹកនៃទនប់វារីអគ្គិសនីកំចាយ ពិសេសតំបន់រមណីដ្ឋានទឹកឈូ និងតាមដងព្រែកនៅដំណើរការបើកឲ្យភ្ញៀវចូលទៅកម្សាន្តនៅឡើយទេ ។ ប៉ុន្តែម្ចាស់កន្លែងបានយកចិត្តទុកដាក់នឹងតាមដានព័ត៌មានជាប់ជានិច្ច ដើម្បីចាត់វិធានការការពារ និងប្រុងប្រយ័ត្នឱ្យបានទាន់ពេលវេលាបង្ការទប់ស្កាត់ផលប៉ះពាល់ដែលអាចបណ្តាលឲ្យមានការជនលិច។

ចំណែកប្រជានេសាទភាគច្រើនមិនបានចេញទៅនេសាទទេ ដោយសារ អាកាធាតុមិនអំណោយផល មានភ្លៀងធ្លាក់ច្រើន និងផ្ទៃមេឃងងឹតមានពពកច្រើន។

ទាំងក្រុមហ៊ុន ទាំងពលរដ្ឋ អាជ្ញាធរ និងកម្លាំងរបស់ស្នងការដ្ឋានគរបាលជាតិខេត្តកំពត បានកំពុងតាមដាន បញ្ហានេះយ៉ាងយកចិត្តទុកដាក់បំផុត ហើយបន្តសហការគ្នា ធ្វើយ៉ាងណាបញ្ចៀសការជន់លេចដោយទឹកភ្លៀងនេះឲ្យអស់ពីលទ្ធភាព៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post