header ads

Sponsor

ពិសី

ភ្នំពេញៈ យុវជន​ម្នាក់​​សង្ស័យ​បែក​ថ្នាំ​ ដោយបាន​និយាយ​ប្រាប់គេ​​​ថា ​មាន​​គេ​ធ្វើអំពើ​​បាន​​កាត់​ប្រដាប់​ភេទ​របស់​ខ្លួន​​​ចោល​ ត្រូវបានសមត្ថកិច្ចហៅ​​រថយន្ត​សង្គ្រោះ​ ​ដឹក​យក​ទៅ​ប៉ុន្តែ​ដល់​ពាក់​កណ្តាលផ្លូវ ស្រាប់តែជននោះ​​សុំ​ចុះ​ពីលើ​រថយន្ត​វិញ ដែល​បង្កការភ្ញាក់​ផ្អើល​កាលពី​​ម៉ោង​១១និង៣០​នាទី​យប់ ​ថ្ងៃ​ទី​២២ ខែ​កក្ក​​ដា ឆ្នាំ២០១៨ ស្ថិតតាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ ត្រង់ចំណុច​មុខ​ព្រះ​បរមរាជវាំង​​ ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូន​ពេញ​។

សាក្សី​​ដែល​ឃើញ​ហេតុការណ៍​​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​បានឃើញ​យុវជន​រូបនេះ​ ​មាន​​អាយុ​ប្រហែល​​១៨​ឆ្នាំ​ មិនដឹង​​មកពីណានោះទេ​ បាន​អង្គុយ​នៅ​មុខ​រូប​ព្រះ​មហា​ក្ស​ត្រ ដោយ​ដៃ​ទាំង២បាន​ក្តោប​ប្រដាប់​ភេទ​ ប្រលាក់​សុទ្ធតែ​ឈាម​ រួច​ស្រែក​ឱ្យ​​គេ​ជួយ​ ទាំងខ្លួន​ស្រាតននលគោក ភ្លាម​នោះ​ ប្រជាពលរដ្ឋ​ដែល​មក​កម្សាន្ត​នៅ​ទីនោះ​ស្មានថា​ យុវជន​ខាងលើ​រូបនេះ បាន​កាត់​ប្រដាប់​ភេទ​ខ្លួនឯង។

មួយសន្ទុះ​ក្រោយមក​ ក៏​បាន​ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​ប៉ុស្តិ៍​ជ័យ​ជំនះ​ មក​អន្តរាគមន៍​ ដោយ​លោក​អធិការរង គង់ សុភា​រិ​ទ្ធ​ បាន​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​​ឯកជនដឹក​យក​ទៅ​ព្យាបាល ​ខណៈដែល​ទៅ​បាន​ពាក់​កណ្តាលផ្លូវ​ ក៏​ស្រាប់តែ​យុវជន​នោះ​ទាមទារ​ចុះ​មិន​ព្រមទៅ​ព្យាបាល​ ហើយ​លោកគ្រូ​ពេទ្យ​ក៏​ពិនិត្យ​មើលទៅ​ឃើញ​ថា ​មិន​ដូច​ដែល​​យុវជន​នេះនិយាយ​​ឡើយ​ គឺ​គ្រាន់តែ​មាន​ស្នាមរយះ​ដៃ​ពីរ​បី​កន្លែង ​ទើប​បណ្តាល​ឱ្យ​​ហូរ​ឈាម​បែប​នេះ។

ក្រោយ​ពេល​កើតហេតុ​ យុវជន​បែក​ថ្នាំ​ខាងលើ ​បាន​ឡើង​ទៅ​អង្គុយ​លេង​នៅ​ព្រះ​គន្លង​ ទើប​សមត្ថកិច្ច​ខណ្ឌ​ដូនពេញ មក​​លួងលោម​ដោយ​​សុំ​លុយ​ប៉ូលិស​ចំនួន​៥​០០រៀល​ ហើយ​ប៉ូលិស​ក៏​ឱ្យ​១ពាន់​​រៀល​ រួច​ក៏​ដើរ​ចេញ​ទៅ​បាត់​ទៅ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post