header ads

Sponsor

ពិសី

បាត់ដំបងៈ បុរសវ័យជាង៥០ឆ្នាំម្នាក់ បានសម្រេចចិត្តធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯង ព្រោះតែជំពាក់បំណុលធនាគារអម្រឹតចំនួន៦០០០០ដុល្លារ។

សាកសពត្រូវបានគេប្រទះឃើញ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ នៅ​ចំណុច ដីបារាំងស្ថិតក្នុងភូមិព្រៃធំ ឃុំ ឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។

សមត្ថកិច្ច បានឲ្យដឹងថា សាកសព​ ឈ្មោះ មាស អៀង ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។

តាមការបំភ្លឺរបស់កូនសាកសពឈ្មោះ មាស សុខហេង ភេទស្រី អាយុ២៣ឆ្នាំ បានបញ្ជាក់ថា ឪពុករបស់នាង តែងតែពិបាកចិត្ត ហើយពោលប្រាប់កូនៗថា បើគាត់យ៉ាងម៉េចៗទៅឲ្យលក់ដីសងគេចុះ។ កូនស្រីបន្តថា តាមនាង​ដឹងក្រុមគ្រួសាររបស់នាងជំពាក់លុយធនាគារអម្រឹត និងសមាគមសន្សំប្រាក់ ឃុំក្តុលតាហែន សរុបចំនួន៦០០០០ដុល្លារ (ប្រាំមួយម៉ឺនដុល្លារអាមេរិក) ទើបបានឪពុករបស់នាងពិបាកចិត្តគ្មានលុយសងធនាគារ ក៏សម្រេចចិត្តធ្វើអត្តឃាតខ្លូនតែម្ដង។

ក្រោយកើតហេតុ កម្លាំង​ជំនាញអធិការដ្ឋាននគរបាលស្រុក បានចុះទៅដល់កន្លងកើតហេតុ ពិនិត្យឃើញថា ជនរងគ្រោះបានយកខ្សែនីឡុងចងសម្លាប់ខ្លួនឯងប្រាកដមែន ទើបប្រគល់សពជូន​ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post