header ads

Sponsor

ពិសី

ភ្នំពេញៈ លោក សុវណ្ណ រិ​ទ្ធី អគ្គនាយក TVFB និង​បុរស​ម្នាក់​ដែល​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chan Nara ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាលផ្សារ​ថ្មី​ទី​៣​ ហៅ​ឲ្យចូលខ្លួន​ទៅ​ធ្វើការ​សាកសួរ ​ក្រោយ​ពី​ពួក​គេ​ទាំង​ពីរ​នាក់​មាន​ជម្លោះ​​តាម​បណ្តាញ​សង្គម Facebook ហើយ​បុរស​ម្នាក់​នោះ​ បាន​ទៅ​បង្កជម្លោះ​ដល់​ការិយាល័យ ​បង្កឲ្យមានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន​នោះ។

ហេតុ​ការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ និង​១៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុចការិយា​ល័យ TVFB ទីតាំង​ផ្ទះ​លេខ ១០Eo ផ្លូវ​លេខ​១៨៤ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​សម្ថ​កិច្ច​បាន​ប្រាប់ឲ្យ​ដឹង​ថា កាលពីវេលាកើតហេតុខាងលើ ​មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​ក្នុង​ការិយាល័យ​របស់​អង្គភាព​មួយ​មានឈ្មោះ TVFB ដោយ​មាន​បុ​រ​ម្នាក់​ឈ្មោះ ឡាវ ច័ន្ទ​ណា​រ៉ា អាយុប្រមាណ​​ជាង​៣០​ឆ្នាំ ម្នាក់​បានចូល​ទៅ​ខាងក្នុង​ការិ​យា​ល័យ​នោះ។

ដោយ​បុរស​ម្នាក់​នោះ​ជា​ម្ចាស់ Account Facebook ឈ្មោះ Chan Nara បាន​ចូល​ទៅដល់​ខាងក្នុង​កា​រិ​យា​ល័យ​​របស់​អង្គភាព TVFB ដោយ​មាន​បំណង​ចង់​ជួប​ជាមួយនឹងលោក សុវណ្ណ រិ​ទ្ធ ដែល​ជា​អគ្គនាយក ដើម្បី​ធ្វើការ​ដោះស្រាយ​អំពី​បញ្ហា​របស់​ពួក​គេក្នុង​ជម្លោះ​តាម​បណ្តាញ​សង្គម facebook រវាង​ពួក​គេ​ទាំង​ពីរ​នាក់ ដែល​បាន​ឈ្លោះ​គ្នាកាលពី​ប៉ុន្មាន​ថ្ងៃមុន​កន្លង​មក​ថ្មី​ៗ​នេះ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​បុរស​ម្នាក់​ឈ្មោះ ឡាវ ច័ន្ទ​ណា​រ៉ា ចូល​ទៅ​ដល់​ក្នុង​ទីតាំង​ខាងលើ និង​ជួប​ជាមួយ​​លោក សុវណ្ណ​រិ​ទ្ធី ជា​អគ្គនាយក​រួច​ហើយពួក​គេ​ទាំង​ពីរ​នាក់ ​ក៏​និយាយ​គ្នា​ពី​រឿង​របស់​ពួក​គេ​ដែល​បាន​ឈ្លោះ​គ្នា​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល​កន្លង​មក និង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​កម្លាំងមាន​សម្ថ​កិច្ច​មូលដ្ឋាន និង​ហៅ​ពួក​គេ​ទៅ​កាន់​នគរបាល​ប៉ុស្តិ៍​រដ្ឋបាលផ្សារ​ថ្មី​ទី​៣ ដើម្បីធ្វើការ​សួរនាំឲ្យ​ដឹង​រឿង​តែ​ម្តង។

ពេល​ដែល​ពួក​គេ​ទាំង​ពីរ​នាក់​មក​ដល់​នគរបាល​ប៉ុស្តិ៍​ រួច​ហើយ​ពួក​គេ​ទាំង​ពីរ​នាក់​នៅ​តែធ្វើការ​ជជែក​គ្នា​យ៉ាង​តឹង​សរសៃ​.​ក​ដាក់​គ្នា ដោយ​លោក សុវណ្ណ រិ​ទ្ធី បាន​ចោទប្រកាន់​ថា បុរស​ម្នាក់នោះ​បាន​ធ្វើការ​ជេរ​ប្រមាថ​រូប​គាត់​ថា «​និង​យាយ​យូរ​ទៅ​ដូច​ឆ្កួត​ទៅ​ហើយ អា​ឆ្កួត បែក​ថ្នាំ ស្រវឹង​ឆ្កួត​» ជាដើម។

ក្រោយ​ពី​បុរស​ម្នាក់​ឈ្មោះ ឡាវ ច័ន្ទ​ណ​រ៉ា បាន​ខ​មិន​ចូល​ជេ​ប្រមាថ​ក្នុង​អា​ខោ​ន​ផ្ទាល់ខ្លួន​របស់​លោក សុវណ្ណ រិ​ទ្ធី បែប​នេះ​រួច​ហើយ លោក​ក៏​បាន​យកលេខ​ទូរស័ព្ទ និងឈ្មោះ​របស់​បុរស​ម្នាក់​នេះ​ទៅ​បង្ហោះ​លើ​ផេ​ក​ហ្វេ​ក​ប៊ុ​ករប​ស់លោក​វិញ និង​ឈ្លោះ​គ្នាតាម​រយៈ​ទូរស័ព្ទ​ផង​ដែរ។

ក្រោយ​ពេល​ដែល​កម្លាំង​មាន​សមត្ថកិច្ច​បាន​ហៅ​លោក សុវណ្ណ រិ​ទ្ធី អគ្គនាយក TVFB និងបុរស​ម្នាក់​ឈ្មោះ ឡាវ ច័ន្ទ​ណា​រ៉ា ម្ចាស់អា​ខោ​ន​ហ្វេ​សប​ប៊ុ​ក​ឈ្មោះ Chan Nara មក​ធ្វើការ​សម្របសម្រួល​គ្នា​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​មិន​ត្រូវ​គ្នា​នោះ ពួក​គេ​ក៏​បាន​ដាក់​ពាក្យបណ្តឹង​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​ច្បាប់​ជួយ​រក​យុត្តិធម៌​ដល់​ពួក​គេ​រៀង​ៗ​ខ្លួន​ជា​បន្ត​ទៅ​ទៀត​ផង​ដែរ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post