header ads

Sponsor

រិទ្ធី

ប្រតិបត្តិករ​នៃ​​តំបន់​រមណីយដ្ឋាន​អង្គរ បាន​ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ និង​ចំណូល​ថវិកា​ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ​ទេសចរណ៍​​​តំបន់​អង្គរ សុទ្ធ​តែ​បាន​កើន​ឡើង​ ​នៅ​ក្នុង​ត្រី​មាស​ទី​១​ក្នុង​ឆ្នាំ​នេះ។ សេចក្ដី​ប្រកាស​ព័ត៌មានរបស់គ្រឹះស្ថាន​អង្គរ ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨។

​យោងតាមសេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា ភ្ញៀវ​ទេសចរ​បរទេស​ជាង ១​លាន ៣៥​​ម៉ឺន​នាក់ បាន​​ចូល​     ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ​ចន្លោះ​ពី​ខែ​មករា ​ដល់​ខែ​មិថុនា​ ឆ្នាំ២០១៨ ដោយ​បាន​កើន​ឡើង​ប្រហែល ១០​ភាគរយ បើធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៧​កន្លង​មក។

ប្រាក់​ចំណូល​បាន​មក​ពី​ការ​លក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​នេះ ក៏​បាន​កើន​ឡើងដល់​ជាង ៦១លាន​ដុល្លារ​ផង​ដែរ ឬ​មាន​កំណើន​ ១៧.៨៤​ភាគរយ បើធៀប​នឹង​ត្រី​មាស​ទី​១​កាល​ពី​ឆ្នាំ​មុន។ ដោយឡែកចំណូល​ពី​ការលក់​សំបុត្រ​នៅ​រមណីយដ្ឋាន​អង្គរនេះ ត្រូវបាន​ឧបត្ថម្ភ​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា ស​រុ​ចំនួន ២,៧១៣,៩២២ ដុល្លារ​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​មូល​និធិ​មន្ទីរ​ពេទ្យ​កុមារ​មួយ​នេះ។

​ជាមួយគ្នា​នោះ គ្រឹះស្ថាន​អង្គរ ក៏បាន​ប្រកាសថា នៅ​ខែមិថុនា ឆ្នាំ​២០១៨ ចំនួន​អ្នកទេសចរ បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន ១៥០.៧៧៣ នាក់ កើន ៧.១១% ប្រៀបធៀប​ខែមិថុនា ឆ្នាំ​២០១៧ និង​ទទួលបាន​ចំណូល​សរុប ៦.៤៧៨.៩៥៦ ដុល្លារ កើន ៣,៥៩% ប្រៀបធៀប​ខែមិថុនា ឆ្នាំ​២០១៧​។ នៅ​ខែមិថុនា រាជរដ្ឋាភិបាល​បានផ្តល់​ឧបត្ថម្ភ​ដល់​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា សម្រាប់​ខែមិថុនា មាន​ចំនួន ៣០១.៥៤៦ ដុល្លារ​។​

​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ បានបង្ហាញ​ពី​ចំនួន​អ្នកទេសចរ​បរទេស និង​ចំណូល ក្នុង​ខែ​នីមួយៗ ក្នុង​រយៈពេល ៦ខែដំបូង ឆ្នាំ​២០១៨ រួមមាន​៖ ​ខែមករា ភ្ញៀវទេសចរ​បរទេស ២៩៤ ៨១៣ នាក់ គិតជាទឹកប្រាក់ ១៣,៤៧៩,៦៨៦ ដុល្លារ​ ​សម្រាប់ខែកុម្ភៈ ភ្ញៀវទេសចរ​បរទេស ២៩៥ ៣៨៩ នាក់ គិតជាទឹកប្រាក់ ១៤ ០០៩ ០៦៨ ដុល្លារ សម្រាប់ខែមីនា ភ្ញៀវទេសចរ​បរទេស ២៦៨ ៣៧៨ នាក់ គិតជាទឹកប្រាក់ ១២ ១៦៨ ០៥៦ ដុល្លារ សម្រាប់​ខែមេសា ភ្ញៀវទេសចរ​បរទេសចំនួន ១៩២ ៤១២ នាក់ គិតជាទឹកប្រាក់ ៨ ៥៩៨ ៥០៩ដុល្លារ​ សម្រាប់​ខែឧសភា មានភ្ញៀវទេសចរ​បរទេសចំនួន ១៥៥ ១៩៦ នាក់ គិតជាទឹកប្រាក់ ៦ ៧៣៨ ០៧២ ដុល្លារ ​

ចំណែកឯខែមិថុនា មានភ្ញៀវទេសចរ​បរទេសចំនួន ១៥០ ៧៧៣ នាក់ ទទួលបាន​ចំណូល​សរុប ៦ ៤៧៨ ៩៥៦ ដុល្លារ​។

​គួររំលឹកថានៅ​ឆ្នាំ​២០១៧ ចំណូល​ពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ ទទួលបានភ្ញៀវទេសចរប្រមាណ ២,៤៥៧,០២៣នាក់ ​សរុបជាទឹកប្រាក់​ចំនួន ១០៧.៩៧៦.៤៣៩ ដុល្លារ គឺ​កើនឡើង ៧២,៥៤ ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៦៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post