header ads

Sponsor

ពិសី

ស្ទឹងត្រែងៈ ទឹកជំនន់ ដែលហូរធ្លាក់ពីប្រទេសឡាវ បានលិចចូលដល់តំបន់មួយចំនួន នៅព្រំដែនកម្ពុជាហើយ។

យោងតាមផេក​ក្រសួងធនធានទឹក និងឧត្តុនិយម បានឲ្យ​ដឹងថា មកដល់វេលាព្រឹកព្រលឹមថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់ដែលហូរចេញពីការបាក់ទំនប់ Se-Pian Se Nam Noi ក្នុងខេត្ត Attapeu ប្រទេសឡាវ បានមកដល់ព្រំដែនប្រទេសកម្ពុជាជាបណ្តើរៗហើយ និងបានលិចចូលតំបន់មួយចំនួននៅក្នុងឃុំថ្មកែវ ឃុំសន្តិភាព និងឃុំសេកុង នៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ជាមួយគ្នានេះ ទឹកទន្លេសេកុង ក៏បានហក់ឡើងដល់កម្ពស់ ១១,៣០ ម (កម្រិតប្រកាសឱ្យប្រុងប្រយ័ត្នមានកម្ពស់ ១១,៥០ ម)។

ភ្នាក់ងារអង្គភាពសារព័ត៌មាន CAM POST លោក លឹម ខេរមរិន្ទ បានរាយការណ៍មកថា នៅព្រឹកនេះដែរ លោក​អភិបាលខេត្ត បានអញ្ជើញទៅដល់ស្រុកសៀមប៉ាង ដើម្បីជួយជម្លៀសប្រជាជន ដែលនៅតាមដងទន្លេសេកុងឲ្យឡើងទៅកាន់ទីទួលសុវត្ថិភាព ស្របពេលដែលទឹកទន្លេកំពុងចាប់ផ្តើមឡើងជិតដល់ច្រាំងទន្លេហើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post