header ads

Sponsor

រិទ្ធី

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ប្រាប់ប្រជាពលរដ្ឋថា បោះឆ្នោតជូនគណបក្សយុវជនកម្ពុជាដើម្បីសង្រ្គោះខ្លួនឯង និងអភិវឌ្ឍន៍ជាតិខ្មែឱ្យមានភាពរុងរឿងពិតប្រាកដ។ ការថ្លែងបែបនេះធ្វើឡើងក្នុងពិធីជួបជុំមន្រ្តីស្នូលរបស់គណបក្សយុវជនកម្ពុជានៅតាមបណ្តាឃុំទាំង៧ នៃស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃនេះ។

យោងតាមគេហទំព័រហ្វេសប៊ុកលោក ពេជ្រ ស្រស់ បានសរសេរថា៖ នៅរសៀលនេះដែរ ខ្ញុំបានមកជួបជុំមន្រ្តីស្នូលរបស់គណបក្សយុវជនកម្ពុជានៅតាមបណ្តាឃុំទាំង៧ នៅក្នុងទឹកដីស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីត្រៀមលក្ខណៈ ក្នុងការចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី០៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

ប្រធានគណបក្សយុវជនបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរបស់គ.ជ.ប ឱ្យបោះឆ្នោតជូនគណបក្សយុវជនកម្ពុជា ដែលមានរូបសញ្ញាជញ្ជីងជាសម្គាល់ ឈរនៅលេខរៀង ទី១៥ គឺសង្រ្គោះខ្លួនឯង
និងអភិវឌ្ឍន៍ជាតិខ្មែរឱ្យមានភាពរុងរឿងពិតប្រាកដ។

លោក ពេជ្រ ស្រស់ ធ្លាប់បានលើកឡើងថា៖ អ្នកទាំងអស់គ្នាអាចស្អប់ខ្ញុំបាន អ្នកទាំងអស់គ្នាអាចជេខ្ញុំបាន អ្នកទាំងអស់គ្នាអាចប្រមាថខ្ញុំបាន ប៉ុន្តែសូមអ្នកទាំងអស់គ្នាទុកផ្លូវរស់មួយដល់អ្នកត្រូវការជំនួយពីខ្ញុំ ដើម្បីឱ្យពួកគាត់ជាជនត្រូវការជំនួយបានរស់ផងចុះ។

សូមរំលឹកថា​ លោក ពេជ្រ ស្រស់ ជាអ្នកដាក់ពាក្យបណ្តឹងទៅតុលាការតាមរយៈក្រសួងមហាផ្ទៃ ដើម្បីឱ្យតុលាការរំលាយអតីតគណបក្សសង្គ្រោះជាតិ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post