header ads

Sponsor

រិទ្ធី

នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ នេះ ក្រមារបស់ប្រទេសកម្ពុជាបានបំបែកឯកត្តកម្មពិភពលោកជាក្រមាវែងជាងគេ ដែលទទួលស្គាល់ដោយស្ថាប័ន​កំណត់ត្រា​ពិភពលោក (Guinness World Record) ។ ថ្លែងនៅក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាដែលបានរៀបចំការត្បាញក្រមានេះ បានលើកឡើងថា៖ បើមានប្រទេសណាមួយចង់ត្បាញក្រមា លើសពី១១៤៩.៨ ម៉ែត្រ ប្រទេសនោះត្រូវសម្លឹងមើលកម្ពុជាជាមុនសិន ព្រោះកម្ពុជាជាប្រទេសទីមួយ ដែលបានត្បាញក្រមាវែងជាងគេ លើពិភពលោកមុនគេបង្អស់។

បេក្ខជនតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺរូបនេះ បានរៀបរាប់ថាការត្បាញក្រមាដែលមានប្រវែងជាងគេនៅលើពិភពលោកនេះ មានអ្នកចូលរួមត្បាញជាង៣០ម៉ឺននាក់ ដោយមកពីបណ្ដាស្ថាប័ននានា និងកងកម្លាំងប្រជាពលរដ្ឋ ព្រមទាំងជនបរទេសផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី សង្កត់ធ្ងន់ថាគោលបំណង​នៃ​ការ​ត្បាញ​ក្រមា​វែង​ជាងគេ​នេះ គឺ​ដើម្បី​លើកកម្ពស់​មោទនភាព​ជាតិ និង​បង្កើត​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​រួមគ្នា​ថែរក្សា លើកស្ទួយ មរតក​វប្បធម៌​ប្រពៃណី​ខ្មែរ ជាពិសេស​ការជំរុញ​សាមគ្គីភាព និង​ឯកភាព​ជាតិ។ 

សូមបញ្ជាក់ថា ក្រមា​ខ្មែរដែលមាន​ប្រវែង​វែង​ជាងគេនេះ បាន​ចំណាយពេល​ត្បាញ​ជាង​៥​ខែ គឺបានចាប់ផ្តើមដំណើរការកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ មានទីតាំងស្ថិតនៅវាលព្រះមេរុ រាជធានីភ្នំពេញ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post