header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ កម្លាំងការិយាល័យប្រឆាំបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តកោះកុង សហការជាមួយកងអន្តរាគមន៍ និងកងកម្លាំងសមត្ថកិច្ចស្រុកមណ្ឌលសីមា ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន វុត្ថា ជាមេបញ្ចាការរង ក្រោមការសម្របសម្រួលដោយលោក ប៊ូ ប៊ុនហាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង ចុះបង្ក្រាបមុខសញ្ញាចែកចាយគ្រឿនញៀន ៣នាក់ រឹបអូសបានគ្រឿងញៀនជិត១គីឡូក្រាម។

សកម្មភាពបង្ក្រាបក្រុមជួញដូរគ្រឿងញៀនខុសច្បាប់នេះ ធ្វើឡើងនៅវេលាម៉ោងប្រមាណ ១និង២០នាទីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចឆ្នេរកម្សាន្តកោះស្នេហ៍ ស្ថិតក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ និងមួយកន្លែងទៀត នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ទី១-ឈ្មោះ ឈិន លី ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះទីលំនៅភូមិបឹងកាឆាង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ទី៣-ឈ្មោះ ហម ថន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ មានទីលំនៅសព្វថ្ងៃភូមិបឹងកាឆាង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ ទី៣-ឈ្មោះ ង៉ែត សុភា ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រសនៅភូមិ ចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ក្រោយការសាកសួររបស់សមត្ថកិច្ចជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពថា ពួកគេ​ពិតជាបានរកស៊ីជួញដូរគ្រឿញៀន ពិតប្រាកដមែន។ ប្រតិបត្តិការនេះដកហូតបានវត្ថុតាងជាក់ ស្តែង ម្សៅក្រាមពណ៌ស (ម៉ាទឹកកក) ២០កញ្ចប់ធំស្មើនឹង ៨៤.៧០ក្រាម, ទូរស័ព្ទដៃចុចពិល ០១ គរឿង, អូប័រម៉ាស៊ីន ១៥សេស ពណ៌ផ្ទៃមេឃចំនួន១គ្រឿង។

បច្ចុប្បនជនសង្ស័យ និងវត្ថុតាង កម្លាំង​ជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីដោះស្រាយតាមនិតិវិធី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post