header ads

Sponsor

ពិសី

កំពង់ធំៈ យុវជនវ័យជាង២០ឆ្នាំ ២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម ក្រោយពួកគេជិះម៉ូតូឌុបគ្នា បុកជាមួយ​រថយន្តម៉ាកអ៊ីហ្ស៊ុយហ្ស៊ុយ ដឹកសំបកដបស្រាបៀរអង្គរ ខូចចតលើទ្រូងផ្លូវ គ្មានដាក់ស្លាកសញ្ញា និងភ្លើងបំភ្លឺ។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោងម៉ោង៩និង២០នាទីយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១២៥-១២៦ ចំណុចភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ច បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងរវាងរថយន្ត និងម៉ូតូ ពោលគឺយុវជន២នាក់ ជិះម៉ូតូម៉ាកហុងសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ 1H-9034 បើកបរពីជើងទៅត្បូង​ ក្នុងល្បឿនយ៉ាង​លឿន លុះ​មកចំណុចកើតហេតុ បានបុក​ជាមួយរថយន្តម៉ាក IZUZU ពណ៌ក្រហមលាយ​ខ្មៅ ពាក់ស្លាកលេខ ហ០៣៧៨ភព២ (ដឹកសំបកដបស្រាបៀរអង្គរ) ដែលខូចចតលើទ្រូងផ្លូវ គ្មានដាក់ស្លាកសញ្ញា និងភ្លើងបំភ្លឺ បណ្ដាលឲ្យភាគីខាងម៉ូតូស្លាប់ទាំងពីរ​។

សមត្ថកិច្ច បន្តថា ជនរងគ្រោះ ទី១ អ្នកបើកបរម៉ូតូឈ្មោះ ហៀង សីហា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិវាលធំ ឃុំគគីធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងអ្នករួមដំណើរឈ្មោះ អុល ឡី ភេទប្រុស អាយុ២១ឆ្នាំ នៅភមិ ឃុំជាមួយអ្នកបើកបរម៉ូតូខាងលើ។ ចំណែកអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ​គេចខ្លួនបាត់។

បច្ចុប្បន្នរថយន្ត និងម៉ូតូ​ សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ រង់ចាំភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post