header ads

Sponsor

ពិសី

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាមិនស៊ើបអង្កេត លើមន្រ្តីទាំង១២នាក់ ដែលប្រេដអាដាម នាយកអង្គការសិទ្ធិមនុស្សអន្តរជាតិ ដែលចោទប្រកាន់ថា ជាបាត់ដៃកខ្វក់ ដែលការពារអំណាចសម្តេចតេជោ និងអ្នកបំផ្លាញសិទ្ធិមនុស្សនោះទេ ហើយកម្ពុជាមិនស្ថិតនៅក្រោមច្បាប់បរទេសណាទេ។ សម្ដេចតេជោ លើកឡើងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករ កម្មការិនី សរុបប្រមាណ២៧,៥២៩នាក់ មកពីរោងចក្រ ចំនួន២៥ នៅក្នុងខេត្តកណ្តាល ។

សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា “ផ្តាំទៅប្រេដអាដាម្តងទៀត ១២នាក់មិនគ្រប់ទេ តែឥឡូវប៉ូលិស និងកងទ័ពជាង១៦ម៉ឺននាក់នោះ ដាក់ទាំងអស់ទៅក្នុងបាត់ដៃកខ្វក់ ការពារសម្តេចនោះ ដាក់ទៅទាំង១៦ម៉ឺននាក់ទៅ ព្រោះពួកគេជាអ្នកស្មោះ ការពាររាជរដ្ឋាភិបាល។ កម្ពុជា មិនស្ថិតនៅក្រោមឥទ្ធិពលច្បាប់អ្នកឯងទេ។ ហើយគ្មានការស៊ើបអង្កេតអ្វីទាំងអស់លើពួកគេ។ អ្នកបរទេសមកចោទប្រកាន់ពួកខ្ញុំ អ្នកឯងចង្អុលទៅមេអ្នកឯងទេ នេះជារដ្ឋអធិបតេយ្យ បើខ្ញុំអត់ឲ្យសិទ្ធិផ្តល់វិសារបានតើ ទាំងមន្រ្តីអង្គការសហប្រជាជាតិ មកកម្ពុជា” ។

សម្ដេចបញ្ជាក់ថា ប្រេដអាដាម មិនមែនជាចៅហ្វាយខ្មែរទេ ។ សម្ដេចថា ខ្មែរមិនមែនពូជក្បត់ជាតិដូចអ្នកខ្លះ ដែលក្បត់ជាតិតាំងពីឪរហូតមកដល់កូន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post