header ads

Sponsor

ពិសី

ភ្នំពេញៈ យុវជនម្នាក់ សង្ស័យបែកថ្នាំកាន់ដាវសាំម៉ូរៃភ្ជង់កស្រ្តីជាម្តាយ ដោយរឿងសុំលុយម្ដាយទៅទិញថ្នាំញៀនមិនបាន បង្កឲ្យមានកាភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋរស់នៅក្បែរខាង កាលពីវេលាម៉ោង៨៖១០នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវ៣៧១ ក្នុងផ្ទះម៉ាស្សាមួយកន្លែង ក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនអគតិខាងលើ បានជិះម៉ូតូជាមួយបក្ខពួក២នាក់ផ្សេងទៀត ឈប់ម៉ូតូមុខផ្ទះមួយសន្ទុះ ក្រោយមកក៏ឃើញជនដៃដល់កាន់ដៃសាំម៉ារ៉ៃអូសដៃស្ត្រីជាម្តាយចេញមកក្រៅ ហើយភ្ជង់ដាវជាប់កបម្រុងនិងចាក់សម្លាប់ម្ដាយ ក្រោយពេលទារលុយពីម្តាយទៅទិញថ្នាំញៀនជក់មិនបាន ។

ភ្លាមៗនោះដែរ ស្រ្តីជាម្តាយបានព្យាយាមរត់គេចពីកណ្តាប់ដៃកូនរបស់គាត់ ហើយក៏បានរត់ចូលផ្ទះម៉ាស្សា ដើម្បីឲ្យគេជួយតែទោះជាយ៉ាងណា ជនដៃដល់បានចូលទៅតាមហើយយាដៃបម្រុងកាប់សម្លាប់ម្តាយរបស់ខ្លួនចោល ។ ក្នុងហេតុការណ៍ខាងលើនេះដែរ ក៏មានកម្លាំងអាវុធហត្ថសហការណ៍ ជាមួយនគរបាលខណ្ឌមានជ័យ និងកម្លាំងនគរបាលប៉ុស្តិ៍នគរបាលបឹងទំពុន២ បានចុះជួយអន្តរាគមន៍រំដោះស្ត្រីដែលជាម្តាយចេញពីកណ្តាប់ដៃជនតិរិច្ឆានបានដោយសុវត្ថភាព ។

ក្រោយពីឃាត់ខ្លួនបានជនសង្ស័យខាងលើ ត្រូវបានវាយខ្នោះយកទៅកាន់ប៉ុស្តិ៍នគរបាលបឹងទំពុនទី២ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធិច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post