header ads

Sponsor

ពិសី

ភ្នំពេញៈ ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ (LDP) លោក ខឹម វាសនា បានវាយតម្លៃថា អ្នកធ្លាប់គាំទ្រគណបក្សសង្គ្រោះជាតិភាគីច្រើនបានទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។

ការវាយតម្លៃរបស់មេគណបក្ស ដែលមានរូសញ្ញាជួងនេះ ធ្វើឡើងបន្ទាប់ពីឃើញពលរដ្ឋទៅបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៦ មានចំនួនច្រើនជាងការបោះឆ្នោតជ្រើស តាំងអ្នកតំណាងរាស្ត្រអាណត្តិទី៥ ។

លោក ខឹម វាសនា បានសរសេលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ក្រោយ គ.ជ.ប ប្រកាសលទ្ធផលបឋមនៃការបោះឆ្នោតយ៉ាងដូច្នេះថា «នៅឆ្នាំ២០១៨នេះ ចំនួនភាគរយ នៃពលរដ្ឋ ដែលចេញទៅបោះឆ្នោតដល់ទៅជាង៨០% លើសការបោះឆ្នោតអាណត្តិ២០១៣ ដែ លអ្នកចេញទៅបោះឆ្នោតមានតែ ៦៩.៦១% ទៅទៀត អីចឹងមានន័យថា អ្នកធ្លាប់គាំទ្រគណបក្សសង្គ្រោះជាតិ បានចេញទៅបោះឆ្នោតឲ្យ​ CPP ស្ទើរទាំងអស់»

អ្នកដែលទៅបោះឆ្នោត ត្រូវបានប្រមុខគណបក្សជួងគួសបញ្ជាក់ថា មកពីអ្នកគាំទ្រគណបក្សសង្គ្រោះជាតិចង់ឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះ គណបក្សសម្ព័ន្ធ ដើម្បីលទ្ធិប្រជាធិបតេយ្យទើបបោះឆ្នោតឲ្យបក្សកាន់អំណាច។ លោកថា «អញ្ចឹងមានន័យ ពួកគេចង់ឈ្នះLDP រហូតទៅដល់សុខចិត្តបោះឆ្នោតឲ្យ​គណបក្សប្រជាជន។ ពួកគេស្អប់ LDP ជាងស្អប់ គណបក្សប្រជាជន។ នេះជាការសម្រេចចិត្តរបស់ពលរដ្ឋម្ចាស់ប្រទេសនេះ។ បើបែបនេះ តើគេរំលាយបក្សសង្គ្រោះជាតិមានអ្វីខុសទៅ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post