header ads

Sponsor

ពិសី

​ភ្នំពេញៈ បុរសជនជាតិកូរ៉េម្នាក់ បានចងកសម្លាប់ខ្លួន មិនដឹងតាំងពីពេលណា រហូតដល់ហូរទឹករងៃ ខ្លាញ់ ធ្លាក់តាមបំពង់លូ ភាយក្លិនស្អុយ អសោច ទើបនាំគ្នាងឿងឆ្លល់ដើរ​រក ទើបដឹងថា ចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់បិទជិតជាន់ទី១ ។

ហេតុការណ៍នេះ បង្កការ​ឆោឡោ និងរាយការណ៍ប្រាប់​សមត្ថកិច្ចចុះទៅពិនិត្យមើលជាក់ស្តែង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះល្វែងក្នុងភូមិ  ចំការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

សពឈ្មោះ JU DOO SOO ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិកូរ៉េ​ កាន់លិខិតឆ្លងដែនលេខ M514956932 KOR  មុខរបរ ក្រុមហ៊ុនរោងចក្រ កាត់ដេរសម្លៀកបំពាក់ ស្នាក់នៅផ្ទះជួល កើតហេតុខាងលើ ។

តាមប្រជាពលរដ្ឋក្បែរខាង ផ្ទះកើតហេតុ បានឲ្យដឹងថា គេមិនដែលឃើញជនរងគ្រោះច្រើនថ្ងៃមកហើយ ក្នុងចន្លោះ២សប្តាហ៍ មិនដឹងថា ជនរងគ្រោះទៅណា មកណានោះទេ​ សូម្បីតែជនជាតិកូរ៉េម្នាក់ទៀត ស្នាក់នៅជាមួយ តែនៅជាន់ក្រោម ក៏មិនដឹងផង ហើយក៏គ្មានអ្នកណាចាប់អារម្មណ៍ដែរ រហូតដល់រយៈពេល២ទៅ៣ថ្ងៃមកនេះ មានទឹករងៃ ខ្លាញ់ ក្លិនស្អុយ បានហូរចេញតាមបំពង់លូ បង្ហូរទឹក ហូរដាមចេញក្រៅ ដោយទ្រាំនឹងការស្រូបក្លិនខាងលើ ស្អុយទ្រាំលែងបាន អ្នកក្បែរខាង ងឿងឆ្ងល់ មេឃគ្មាន​ភ្លៀងផង មនុស្សក៏គ្នាននៅផ្ទះ ចុះទឹកបំពង់លូ ចេះតែហូរក្លិនស្អុយ កាន់តែសង្ស័យ ពលរដ្ឋរួមជាមួយម្ចាស់អ្នកស្នាក់នៅ ផ្ទះខាងលើម្នាក់ទៀត តាមស្វែងរក ខ្លាចទុយោលូ បង្ហូរទឹកសម្អុយ បែកធ្លាយ ឡើងដល់ជាន់ទី១ ទ្វារបិទជិត គាស់គន្លឹះបើកទ្វារមើល ទើបដឹងថា ជនជាតិកូរ៉េ ម្នាក់ចងកសម្លាប់ខ្លួន មិន​ដឹងតាំងពីពេលណា រលេះរលួយ ហូរទឹករងៃ ធ្លាក់តាមបំពង់លូ ទើបឆោឡោរាយការណ៍ ប្រាប់សមត្ថកិច្ចអាជ្ញាធរចុះទៅពិនិត្យ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post