header ads

Sponsor

ពិសី

កំពង់ចាមៈ រថយន្ត Ford Express មួយគ្រឿង ខណៈកំពុងបើកបរលើផ្លូវសុខៗស្រាប់តែឆ្លងចរន្តខ្សែភ្លើងចេញពីម៉ាស៊ីន បណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ។

ករណីនេះ កើតឡើងកាលពីវេលាម៉ោង៨៖២០នាទីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចវាលវង់យន្តហោះ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ក្រោយកើតហេតុនោះ លោកឧត្តមសេនីយ៍ស្នងការខេត្តបានចាត់លោកឧត្តមសេនីយ៍ត្រី មិន សុគន្ធវិបុល ស្នងការរងផែនបង្ការ និងពន្លត់អគ្គិភ័យខេត្ត បានដឹកនាំកម្លាំង​អធិការនគរបាលដ្ឋានស្រុកកំពង់សៀម និងរថយន្តអគ្គិភ័យខេត្តចុះទៅបាញ់ពន្លត់រថយន្ត ដែលរងការឆេះនោះភ្លាមៗផងដែរ។

លោកឧត្តមសេនីយ៍ត្រី មិន សុគន្ធវិបុល បានឲ្យដឹងថា រថយន្តដែលឆេះនោះម៉ាក​ Ford Express ស្លាកលេខភ្នំពេញ ២Q-៣០៧៧ ជាកម្មសិទ្ធិរបស់ឈ្មោះ សួរ ថេង ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

លោកឧត្តមសេនីយ៍ត្រី មិន សុគន្ធវិបុល បន្តថា ក្នុងការបាញ់បន្លត់នោះ កម្លាំង​ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន២គ្រឿង ទើបរលត់ជាស្ថាពរ ប៉ុន្តែរថយន្តត្រូវបានភ្លើងលេបត្របាក់អស់ទាំងស្រុងទៅហើយ ។ ហើយករណីនេះដែរ​ មិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះ​ទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post