បាត់ដំបងៈ ស្ត្រីម្នាក់បានរអិលជើងចូលខ្សែពានម៉ាស៊ីនភ្លើងសាកអាគុយបណ្តាលអោយស្លាប់ កាលពីម៉ោង៤រសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្រុមទី១ភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង។
អ្នកបញ្ចូលអាគុយរងគ្រោះនោះ ឈ្មោះតើក ប៉ិច អាយុ៥២ឆ្នាំ បានចូលខ្សែពានម៉ាស៊ីនសាកអាគុយ បណ្ដាលអោយស្លាប់នៅនិងកន្លែងភ្លាមៗ។ ករណីនេះជំនាញបានប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យប្រពៃណី៕