header ads

Sponsor

ពិសី

ភ្នំពេញៈ ក្នុងរយៈពេល១៥ថ្ងៃនៃយុទ្ធនាការឃោសនារកសំឡេងបោះឆ្នោតក្នុងនិតិកាលទី៦នេះ ក្នុងចំណោមគណបក្សទាំង២០ មានគណបក្សចំនួន១០ប៉ុណ្ណោះ ដែលចេញឃោសនាពីគោលនយោបាយរបស់ខ្លួនទៅដល់ប្រជាពលរដ្ឋ។

តាមការបញ្ជាក់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា (គ ជ ប)តាមរយៈ លោក ហង្ស ពុទ្ធា បានឱ្យដឹងថា គណបក្សដែលបានចេញធ្វើការឃោសនាទាំង១០រួមមាន៖ ទី១គណបក្សខ្មែររួបរួមជាតិ, ២-គណបក្សសញ្ជាតិ កម្ពុជា, ៣-គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, ៤-គណបក្សសារធារណរដ្ឋប្រជាធិបតេយ្យ, ៥-គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ, ៦- គណបក្ស ហ្វុនស៊ិនប៉ិច, ៧- គណបក្សយុវជនកម្ពុជា, ៨- គណបក្សធម្មាប្រជាធិបតេយ្យ, ៩- គណបក្សឆន្ទះខ្មែរ និង ១០-គណបក្សប្រជាជនកម្ពុជា។ ដោយឡែកចំពោះគណបក្ស១០ផ្សេងទៀត បានត្រឹមតែធ្វើសកម្មភាព ឃោសនា ចាក់មេក្រូ នៅក្នុងទីស្នាក់ការរបស់ខ្លួនប៉ុណ្ណោះ។

លោកបានបន្តថា គណបក្សដែលបានដង្ហែរក្បួនឃោសនាដំបូងគេ ទី១- គណបក្សប្រជាជនកម្ពុជា មានអ្នកចូលរួមចំនួន៦ម៉ឺននាក់, លេខ២- គណបក្សហ្វុនស៊ិនប៉ិច មានអ្នកចូលរួមចំនួន២០០០នាក់, និងទី៣ គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ មានអ្នកចូលរួមចំនួន ១៥០០០នាក់។

លោកបានបន្ថែមថា ដើម្បីរក្សាបានភាពត្រឹមត្រូវតាមច្បាប់  គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំអោយមានអ្នកសង្កេតការណ៍តាមថានានុក្រមការងាររបស់ខ្លួនតាំងពីថ្នាក់ជាតិ រហូតទៅ ដល់ថ្នាក់ឃុំសង្កាត់។

លោកក៏បានអំពាវនាវ គ្រប់គណបក្សនយោបាយទាំងអស់ ត្រូវចូលរួមសហការឲ្យបានល្អ ទាំងការគោរពច្បាប់ ក៏ដូចរួមជាមួយអាជ្ញាធរដែនដី និង ផ្នែកពាក់ព័ន្ធទាំងអស់ដើម្បីឲ្យដំណើរការ នៃការដង្ហែរក្បួនឃោសនារកសំលេងឆ្នោតនិងការបោះឆ្នោតជ្រើសតាំងដំណាងរាស្ត្រនៅពេលខាងមុខប្រព្រឹត្តទៅប្រកបដោយតម្លាភាព និង សច្ចៈយុត្តិធម៌ត្រឹមត្រួវ។

សូមបញ្ជាក់ថា តាមច្បាប់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ ជ ប) អនុញ្ញាតិឲ្យ គណបក្សនយោបាយទាំងអស់ដែលមានសិទ្ធិឈរឈ្មោះបោះឆ្នោតក្នុងនីតិកាលទី៦ នេះ មានសិទ្ធិបើកយុទ្ធនាការឃោសនារកសំលេងឆ្នោតរបស់ខ្លួនរយៈពេល២១ថ្ងៃប៉ុណ្ណោះ  ដោយចាប់ពីថ្ងៃទី៧ ដល់ ២៧ ខែកក្កដា ហើយបេក្ខភាពគណៈបក្សនយោបាយនីមួយៗមានសិទ្ធិ ដង្ហែរក្បួនទ្រង់ទ្រាយធំៗបាន៤លើក៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post