header ads

Sponsor

ពិសី

ភ្នំពេញៈ ទីតាំងកត់កន្ទុយលេខ នៅផ្ទះលេខ៣២០ ផ្លូវលេខ៧ ស្ថិតនៅក្នុងបុរីពិភពថ្មីចំការដូង ខណ្ឌដង្កោ ដែលជ្រកក្រោមស្លាកឆ្នោតខ្មែរនោះ មានប្រភពពីអ្នកដែលមានរបរកត់កន្ទុយលេខដូចគ្នា បានបង្ហើបឲ្យដឹងថា ម្ចាស់ទីតាំងនេះអាងខ្នងបង្អែកក្រាស់ណាស់ អាជ្ញាធរខណ្ឌដង្កោមិនហ៊ានក្អកជាមួយទេ ។

ប្រភពដដែលបន្តថា នៅពេលដែលទីតាំងផ្សេងត្រូវបានគេឲ្យផ្អាក់នោះ គឺមានទីតាំង១នេះទេ ដែលមិនផ្អាកព្រោះគេអាងខ្នងក្រាសណាស់ ហើយបច្ចុប្បន្នគេដាក់តុអង្គុយកត់នៅមុខផ្ទះតែម្តង មិនក្រែងញញើតនិងច្បាប់ហាមប្រាមម្តងណាទេ ។

ល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវបានអាជ្ញាធរថ្នាក់ជាតិ ជាពិសេសក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនោះ តែងតែបានក្រើនរំលឹកដល់អាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោម អាជ្ញាធរខណ្ឌ ប៉ុសិ៍តរដ្ឋបាលទាំងអស់ ត្រូវអនុវត្តគោលនយោបាយភូមិឃុំមានសុវតិ្ថភាពឲ្យបានល្អ ត្រូវលុបបំបាត់រាល់ល្បែងស៊ីសងគ្រប់ប្រភេទ និងរកចាប់អ្នកនៅពីក្រោយខ្នង ដើម្បីអនុវត្តតាមច្បាប់ ។

ទោះបីជាយ៉ាងនេះក្តី ល្បែងកត់ឆ្នោតកន្ទុយលេខ បានកំពុងរីកដុះដាលដូចផ្សិតឡើងវិញ ដោយគេប្រើល្បិចកលជ្រកក្រោមស្លាកឆ្នោតខ្មែរស្របច្បាប់។ ស្ទើរតែពេញក្នុងខណ្ឌនីមួយៗក្នុងរាជធានី ជាពិសេស គេសង្កេតឃើញមានយ៉ាងខ្លាំងនៅក្នុងមូលដ្ឋានខណ្ឌដង្កោ ។

ល្បែងជល់មាន់Liveផ្ទាល់តាមទូរទស្សន៍ នៅតាមហាងកាហ្វេជាច្រើននៅខណ្ឌដង្កោ ដែលករណីនេះ ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានលើកឡើងនៅក្នុងកិច្ចប្រជុំប្រចាំខែថា បទល្មើសភាគច្រើនផ្តើមចេញពីគ្រឿងញៀន និងប្រព្រឹត្តល្បែងស៊ីសង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post