header ads

Sponsor

ពិសី

ភ្នំពេញៈ រថយន្តកូរ៉េដឹកសេះវិលមួយគ្រឿង បើកប៉ះខ្សែភ្លើងតែបន្តិច មិនទាំងដាច់រលាត់ខ្សែភ្លើងផង ស្រាប់តែធ្វើឲ្យ​​បង្គោលភ្លើងមួយដើម រលំ​សង្កត់ទៅលើរថយន្តកូរ៉េមួយគ្រឿងផ្សេងទៀត ដែលបើកនៅពីក្រោយ បណ្ដាលឲ្យ​គៀបជាប់ទៅមុខ​លែងរួច។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវលំ ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

អ្នកឃើញហេតុការណ៍ បានឲ្យ​ដឹងថា មុនកើតហេតុ គេឃើញរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-2415 ដឹកសេះវិលទៅដាក់នៅដីវាលមួយកន្លែងក្បែរនោះ  ដែលមានរៀបចំសម្តែងល្ខោនបាសាក់ផង ពេល​បើកចូលទៅក្នុងដីវាលនោះ ក៏បានទាក់ខ្សែភ្លើងតែបន្តិច ស្រាប់តែធ្វើឲ្យ​បង្គោលភ្លើងមួយដើម បាក់រលំសង្កត់លើរថយន្តម៉ាក ហ៊ី​យ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពត 3A-0274 ដឹកសេះវិលដូចគ្នា គៀបជាប់ទៅមុខលែងរួច។

ក្រោយកើតហេតុ សមត្ថកិច្ចបាន​ចុះទៅពិនិត្យជាក់ស្តែង ហើយរាយការណ៍បន្តទៅអគ្គិសនីកម្ពុជា ដើម្បីមកពិនិត្យ និងចាត់វិធានការ។

ជុំវិញករណីខាងលើនេះ ពលរដ្ឋបានធ្វើការរិះ​គន់ទៅ​អគ្គិ​សនីកម្ពុជាថា  មិនគួរឡើយណា ប្រើប្រាស់ ដាក់ដាំបង្គោលភ្លើងអន់បែបនេះ តាមមុខផ្ទះប្រជាពលរដ្ឋនោះទេ គ្រាន់តែប៉ះខ្សែភ្លើងអត់មានទាំងដាច់ ឬរលាត់ខ្សែផង ស្រាប់តែ​រលំបង្គោលទៅហើយ ចុះប្រសិនបើមាន​ភ្លៀងខ្យល់ខ្លាំងទៀត ប្រហែលជារលំលើមនុស្ស និងផ្ទះរបស់ប្រជាពលរដ្ឋជាក់ជាមិនខាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post