header ads

Sponsor

រិទ្ធី

ដោយមានការប្តេជ្ញាយ៉ាងមុតមាំក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ រាជរដ្ឋាភិបាលបានសម្រេចបង្កើនតំបន់ការពារធម្មជាតិពី២៣កន្លែង ដល់៥០កន្លែង និងបង្កើតរបៀងអភិរក្សជីវៈចម្រុះចំនួន ៣កន្លែង ដែលធ្វើឱ្យវិសាលភាពប្រព័ន្ធតំបន់ការពារធម្មជាតិគ្របដណ្តប់លើផ្ទៃដី ប្រមាណ ៧.៥ លានហិកតា ស្មើនឹង ៤១% នៃផ្ទៃប្រទេស ហើយ បាននិងកំពុងសិក្សាបង្កើតតំបន់ការពារធម្មជាតិថ្មីៗបន្ថែមទៀត។ នេះជាប្រសាសន៍របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន តាមរយៈគេហទំព័រហ្វេសប៊ុកផ្ទាល់របស់ឯកឧត្តម នៅថ្ងៃនេះ។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបន្ថែមទៀតថា៖ ដើម្បីឆ្លើយតបទៅនឹងកំណើនការងារ នឹងវិសាលភាពនៃតំបន់ ការពារធម្មជាតិ ក្រសួងបានយកចិត្តទុកដាក់លើការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តចាំបាច់នានាក្នុងការគ្រប់គ្រង ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ការអនុវត្ត សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការផ្ទេរគម្រោងវិនិយោគ អភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ចចំនួន៧៣ ពីក្រសួងបរិស្ថានទៅឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

និងផ្ទេរតំបន់ព្រៃការពារ១៣កន្លែង និងព្រៃផ្តល់ផលចំនួន ៥កន្លែង ពីក្រសួងកសិកម្ម មកក្រសួងបរិស្ថាន។ ម្យ៉ាងទៀត ការពង្រឹងសមត្ថភាពមន្ត្រីឧទ្យានុរក្ស ការបង្កើនចំនួនមន្ត្រីឧទ្យានុរក្សពី៩៦០នាក់ មក១ ២៦០នាក់ ការជំរុញការផ្ទេរមុខងារគ្រប់គ្រងតំបន់ការពារធម្មជាតិ និងសហគមន៍តំបន់ការពារធម្មជាតិទៅឱ្យថ្នាក់ក្រោមជាតិ ការរៀបចំ កំណត់តំបន់គ្រប់គ្រង ការរៀបចំផែនការគ្រប់គ្រង និងបោះបង្គោល ព្រំប្រទល់តំបន់ការពារធម្មជាតិ និងការសហការរៀបចំនិងអនុវត្តគម្រោងរេដបូកជាមួយអង្គការដៃគូ ដើម្បីកៀរគរធនធានថវិកា និង បច្ចេកទេស សម្រាប់ពង្រឹងការការពារ និងអភិរក្សធនធានធម្មជាតិ និងលើកស្ទួយជីវភាពសហគមន៍មូលដ្ឋាន។ ទាំងអស់នេះគឺជាអ្វីដែលក្រសួងបរិស្ថានបាននិងកំពុងអនុវត្តនាពេលកន្លងមក។

កូនប្រុសសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជារូបនេះ បានសង្កត់ធ្ងន់ថា ដើម្បីដោះស្រាយបញ្ហាប្រឈមនានា សំដៅបង្កើនប្រសិទ្ធភាពគ្រប់គ្រង បរិស្ថាន និងធនធានធម្មជាតិ ក្រសួងបរិស្ថានបានរៀបចំវេទិកា ថ្នាក់ជាតិចំនួន២លើក ស្តីពីការការពារនិងអភិរក្សធនធានធម្មជាតិ ក្រោមអធិបតីភាពរបស់ប្រមុខរាជរដ្ឋាភិបាល ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងវេទិការវាងក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធចំនួន៤លើក ដើម្បីពង្រឹងប្រសិទ្ធភាពការងារ គ្រប់គ្រងធនធានធម្មជាតិ និងលើកស្ទួយជីវភាពសហគមន៍ មូលដ្ឋាន។

គួររំលឹកថា ក្រោមការដឹកនាំរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ធ្វើឱ្យការរីកចម្រើនគួរឱ្យកត សម្គាល់ ម្យ៉ាងទៀតមន្ត្រីរាជការក្រោមឱវាទក្រសួងក៏មានការពេញចិត្តនិងសប្បាយរីករាយផងដែរ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post