header ads

Sponsor

ពិសី

ស្វាយរៀងៈ មនុស្សប្រុសស្រី២នាក់ ត្រូវជាគូដណ្តឹងនឹងគ្នា ស្រវឹងស្រាឡើងជោកជាំ ហើយមិត្តភ័ក្តឃាត់មិនស្តាប់ ដឹកគ្នាមកផ្ទះវិញបានពាក់កណ្តាលផ្លូវ ក៏ដួលម៉ូតូសន្លប់ស្តូកស្តឹងរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ច និងពលរដ្ឋ ហៅរថយន្តសង្គ្រោះដឹកយកទៅកាន់មន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីធ្វើការសង្គ្រោះ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣៖៤០នាទី រសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវលំមួយខ្សែ នៅក្នុងភូមិពោថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះខាងលើ មានឈ្មោះ ឡុង សុធារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅខាងកើតផ្សារជីភូ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង និងគូដណ្តឹងមានឈ្មោះ ឡឹក លីដា ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ប្រភពបន្តថា នៅមុនពេលកើតហេតុ អ្នកទាំង២នាក់ បានដឹកគ្នាមកលេងផ្ទះមិត្តភ័ក្តិនៅភូមិឃុំខាងលើ ផឹកស៊ីឡើងស្រវឹងជោកជាំ ហើយត្រូវបានម្ចាស់ផ្ទះជាមិត្តភ័ក្តិឃាត់ដែរថា ស្រវឹងហើយ កុំទៅអីនៅដេកមួយយប់សិនទៅ តែអ្នកទាំងពីរមិនស្តាប់ទេ ក៏លាម្ចាស់ផ្ទះដឹកគ្នាចេញមកវិញមិនទាន់ដល់ផ្ទះផង បានតែពាក់កណ្តាលផ្លូវ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ ដោយដួលម៉ូតូសន្លប់រងរបួសទាំង២នាក់។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋ ជួយសង្គ្រោះ និងហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង។ ចំណែកម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅមិត្តភ័ក្តិយកទៅរក្សាទុកឲ្យ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post