header ads

Sponsor

ពិសី

ភ្នំពេញៈ ប្រមុខដឹកនាំគណបក្សសម្ព័ន្ធ ដើម្បីលទ្ធិប្រជាធិបតេយ្យ(LDP) បានអះអាងថា សម្រាប់អាណត្តិទី៦ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនេះ បក្សជួង នឹងយកទីសម្រាប់ឈរ ដើម្បីជាទន់ក្នុងការដណ្តើមអំណាចនៅអាណត្តិក្រោយ។

ថ្លែងទៅកាន់សកម្មជននាថ្ងៃហែក្បួនយុទ្ធនាការឃោសនាចុងក្រោយនាព្រឹកថ្ងៃទី២៧ កក្កដានៅផ្លូវ៦០ម៉ែត្រ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យបាន បញ្ជា ក់ថា «ជាការពិតសំឡេងប្រឆាំងរបស់យើងស្រុះស្រួលគ្នានោះយើងនៅអាណត្តិ នឹងឈ្នះជា មិនខាន។ ប៉ុន្តែបញ្ហា គឺយើងមិនទាន់មូលមតិគ្នា ! ដូច្នេះបក្ស ប្រឆាំងយើងប្រមូលផ្តុំគ្នាទាំងអ ស់ យើងនឹងឈ្នះរដ្ឋាភិបាល ក៏ប៉ុន្តែដោយសារអាណត្តិនឹងយើង ប្រមូលផ្តុំគ្នាអត់បាន។ មានមតិពីរ ដែលយើងមិនយល់ និងឯកភាពគ្នាទាន់តែសោះ គឺទី១. ទោះបីជាការបោះឆ្នោតយ៉ាងណាក៏មិនឈ្នះគេដែរ។ ទី២. គេថាបើយើងប្រមូលផ្តុំគ្នារហូតដល់ ប៉ុនគណបក្សសង្គ្រោះជាតិក៏គេរំលាយដែរ» ។

លោកបន្តថា សម្រាប់អាណត្តិទី៦ គណបក្សសម្ព័ន្ធនឹងដណ្តើមយកទីឈរ ពោលគឺយកកៅទៅក្នុងសភា៤ ឬ១០ ឬ២០កៅអីនៅក្នុងរដ្ឋសភា។ នៅពេលបានទីឈរហើយសម្លេង ប្រឆាំងនៅអាណត្តិក្រោយ និងឆាប់ផ្តើមមកកន្លែងមូលគ្នា។ អីញ្ចឹងនៅពេលដែលយើងមិន បា នវាយយកទីឈរនៅអាណត្តិនេះទេ យើងនឹងវាយយកទីឈរនៅអាណត្តិក្រោយ ដូច្នេះ យើ ងនឹងយឹតមួយពេល គឺ៥ឆ្នាំ។

លោកគូសបញ្ជាក់ទៅកាន់សមាជិកគាំទ្ររាប់ម៉ុននាក់ថា « ច្បាស់ណាស់ប្រសិនបើ យើង មិនប្រមូលផ្តុំនៅទីឈរអាណត្តិនេះទេ យើងច្បាស់ណាស់មិនឈ្នះទេ។ មិនមែនសម្លេង ប្រ ឆាំងតិចទេ ក៏ប៉ុន្តែមកពីយើងមិនស្រុះគ្នា  អីញ្ចឹងបើយើងផ្តុំគ្នាយើងមិនឈ្នះទេ ។ ក៏ប៉ុន្តែវាជាជំហានទទួលជោគជ័យនៅក្នុងអាណត្តិក្រោយធ្មិចបើកៗ ៥ឆ្នាំនិងមកដល់អាលូវនឹង» ។

លោកលើកឡើងទៀតថា «ទោះបីជាអាណត្តិនេះយើងដឹងថាចាញ់ ហើយអ្នកឈ្នះ គេដឹងថាគេឈ្នះ ក៏មួយអាណត្តិឬ  ពីរអាណត្តិទៀតយើងនឹងឈ្នះវិញ។ អីញ្ចឹងយើងនឹង វាយ យកទីឈរអាណត្តិនេះ អាណត្តិក្រោយយើងវាយយកឈ្នះតែម្តង»

មេបក្សជួងដែលពូកែវោហាស័ព្ទបានហៅការធ្វើនយោបាយរបស់ខ្លួនគឺជាល្បែងជីវិត មួយដែល ហើយនៅពេលមិនមានល្បែងនយោបាយធ្វើគឺរស់មិនមានន័យនោះទេ ។ លោកគូសប ញ្ជាក់ថា «កន្លែងនឹងមួយចាត់ទុកជាជីវិតសម្រាប់ពូកយើង ដណ្តើមសិទ្ធិ និងអំណាចធ្វើ ជាម្ចាស់កាន់កាប់របស់ពូកយើងវិញ ។  អីញ្ចឹងបានជាពួក យើងសម្រេចចិត្តទោះបីជាពួក យើងយល់ថា បោះឆ្នោតអាណត្តិនឹងមិនឈ្នះគេ ក៏ដោយ ! ការពិតយើ ងអាចឈ្នះបងប្អូនពីព្រោះ សំឡេងប្រឆាំងមានទំហំធំជាងសំឡេងគាំទ្រ ប៉ុន្តែ យើងមិនទាន់ឯកភាពគ្នានៅឡើយ  យើងនៅបែបគ្នា អីញ្ចឹងយើងអាចចាញ់ ប៉ុន្តែយើងវាយយកទីឈរ សិន ចាំ៥ឆ្នាំ ក្រោយ យើ ង ចាប់ផ្តើមលេងគ្នា »

លោក ខឹម វាសនា ក៏បានលើកឡើងថា គណបក្សជួង គឺជាគណបក្សប្រឆាំងមួយ ហើយមិនធ្វើតាម គណបក្សសង្គ្រោះជាតិ(គណបក្សប្រឆាំង)មុននោះទេ ។ លោកថា លោកបានត្រៀមខ្លួនរួច ជាស្រេចក្នុងការប្រឆាំងហើយមិនអាចឲ្យគេធ្វើការរំលាយបានតែស្រេចចិត្តនោះទេ។

សូមជម្រាបថា បើតាមការឲ្យដឹងពីគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ  នៅថ្ងៃហែរក្បូនឃោសនាចុងក្រោយគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានសកម្មជនចូលរ ៥ម៉ឺននាក់ ចូលរួមដោយជួបគ្នានៅផ្លូវ៦០ម៉ែត្រ ។ 

តាមការសង្កេតជាក់ស្តែងគេឃើញមានសកម្មជនគណបក្សជួងជាច្រើនអាលើសពីកំណត់ទៀតព្រោះថាមានរថយន្តជាច្រើនត្រូវតម្រៀបគ្នានៅលើកផ្លូវ៦០ម៉ែទ្រ រួមទាំងម៉ូតូជារាប់ ពា ន់ គ្រឿងផងដែរ។ 

ទាក់ទងនិងសន្តិសុខវិញគេឃើញថាមានរៀបចំនិងសម្រួលចរាចរណ៍បានយ៉ាងស្រួល  ដោយសកម្មជនគណបក្សនិងកំលាំងសន្តិសុខ។ ជាងនេះអ្វីដែលប្លែកនោះគេឃើញថា មានជួយគ្នារវាងសកម្មជនបក្ស គឺការប៉ះកង់ម៉ូតូ ចលតថែមទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post