header ads

Sponsor

រិទ្ធី

នាព្រឹកថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ នេះព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព         សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងក្នុងពិធីរុក្ខទិវា ឆ្នាំ២០១៨ ដែលបានរៀបចំឡើងនៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។ យោងតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឆ្លៀតក្នុងឱកាសដ៏ឧត្តុងឧត្តមនេះដែរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរខេត្តកំពត និងបងប្អូនជនរួមជាតិ មានមហាកិត្តយសដ៏ឧត្តុងឧត្តម និងមនោសញ្ចេតនារំភើបរីករាយជាអនេកប្បការ ដែលព្រះរាជាអនុញ្ញាតបានសម្តែងនូវអភិវន្ទនាការ និងកត្តញ្ញូតាធម៌ដ៏ជ្រាល ជ្រៅបំផុតចំពោះព្រះរាជវត្តមានដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងពិធីដែរនេះក៏មានការអញ្ជើញជាភ្ញៀវកិត្តិយសក្នុងទិវាដ៏មហានក្ខឬក្សជាប្រវត្តិសាស្រ្តនេះផងដែរ រួមមាន៖សម្តេច វិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រីកិត្តិបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា       សម្តេចចៅហ្វាវាំងគង់ សំអុល សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ព្រមទាំង សម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវតំណាងស្ថាប័ននីតិ ប្បញ្ញតិ្ត ឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវរដ្ឋមន្រ្តី ឯកឧត្តម លោក ជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ឯកឧត្តម លោក ជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ អាជ្ញាធរខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សហភាព សហព័ន្ធយុវជន យុវជនកាកបាតក្រហម យុវជនកាយរិទ្ធ លោកគ្រូ អ្នកគ្រូ សិស្សានុ សិស្ស និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណជាង ៥០០០នាក់ យ៉ាងច្រើនកុះករដែលញាំងឱ្យទិវានេះមានភាពមហោឡារិកក្រៃលែង។

សូមអនុញ្ញាតជម្រាបជូនថាកូនឈើដែលបានយកមកថ្វាយ និងជូនក្នុងរុក្ខាទិវានេះរួមមាន ធ្នង់ កកោះ គីនីន ក្រញូង បេងចំនួន ១២៥០០ដើម ត្រូវបានដាក់ដាំលើផ្ឋៃដីចំនួន ១០ ហិចតា។ យោងតាមហ្វេសប៊ុករបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post