header ads

Sponsor

រិទ្ធី

គិតរហូតមកដល់ពេលនេះ ចំនួនមនុស្ស​ស្លាប់ដោយសារ​ដីបាក់ និងគ្រោះទឹកជំនន់​ដោយសារភ្លៀងធ្លាក់​ជោគជាំ នៅ​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា ​​ប្រទេស​ជប៉ុន បានកើនដល់ ១១២នាក់ហើយ ខណៈជនរងគ្រោះ​យ៉ាងតិច ០៣នាក់ កំពុងមាន​របួសធ្ងន់ធ្ងរ និង៧៩នាក់​ទៀតនៅ​បន្ត​​​បាត់​ខ្លួន។ នេះបើយោងតាម​ការចុះ​ផ្សាយរបស់ទីភ្នាក់​ងារព័ត៌មាន ស៊ីនហួរ នៅល្ងាច​ថ្ងៃចន្ទ ទី០៩ ខែកក្កដា ឆ្នាំ២០១៨ នេះ។ ចំនួនមនុស្សស្លាប់អាចនឹងមានការបន្តកើនឡើង​ថែមទៀត។

ប្រតិបត្តិការរុករកនិងជួយសង្រ្គោះជនរងគ្រោះបាននិងកំពុង​បន្តប្រព្រឹត្តទៅយ៉ាង​ខ្លាំងក្លាជាទីបំផុត​ នៅតាមតំបន់រង​គ្រោះធ្ងន់ខ្លាំងដូចជា​ខេត្តហ៊ីរ៉ូស៊ីម៉ា (Hiroshima) ដែលមាន​មនុស្ស ៤៤នាក់បាត់បង់ជីវិត ព្រមទាំងតំបន់មួយចំនួនទៀតដែលរងគ្រោះ។

បើតាមក្រុមប្រតិបត្តិករបានឱ្យដឹងថា មនុស្សជាច្រើននាក់កំពុងនៅជាប់គាំងក្នុងផ្ទះរបស់ពួកគេ ដោយសារតែផ្លូវថ្នល់ត្រូវបានកាត់ផ្តាច់ និង​ជន់លិច ខណៈសេចក្តីបង្គាប់ឱ្យជម្លៀសខ្លួន ត្រូវបាន​ដាក់ចេញសម្រាប់ប្រជាជនជប៉ុនជិត ០៦លាននាក់ទៀត នៅតាម​ខេត្តចំនួន​១៩។

គួររំលឹកថា អាជ្ញាធរ​ជប៉ុន​បាន​ចេញ​បញ្ជា​ឱ្យ​ជម្លៀស​មនុស្ស​ដល់​ទៅ ៤.៧២​លាន​នាក់ ចេញ​តំបន់​មួយ​ចំនួន​នៅ​ទីក្រុង​ឃ្យូតូ (Kyoto) បន្ទាប់​ពី​ទីក្រុង​បុរាណ​មួយ​នេះ ទទួល​រង​ភ្លៀង​ធ្លាក់​​ជោគ​ជាំ​ចាប់​តាំង​ពី​ថ្ងៃព្រហស្បតិ៍ សប្តាហ៍​មុនដែល​បង្ក​ឱ្យបាក់​ដី និង​ទឹក​ជំនន់​លិច​ផ្ទះ​សម្បែង និង​ហូរ​កួច​យក​រថយន្ត​រាប់​ម៉ឺន​គ្រឿង។

សូមបញ្ជាក់ថា ​កាល​ពី​ខែ​សីហា ​ឆ្នាំ២០១៤ នៅ​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ានេះ ក៏មានជំនន់​ទឹក​ភ្លៀង​ដ៏​អាក្រក់​មួយ​បាន​ធ្លាក់​ជោគ​ជាំ​បង្កឱ្យបាក់​ដី និង​បំផ្លាញ​ផ្ទះ​សម្បែង​ បាន​សម្លាប់​មនុស្ស ៧៧​នាក់។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post