header ads

Sponsor

ពិសី

កំពង់ស្ពឺ ៖ ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីព្រឹកមិញ ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១៨ មានករណីឆេះរថយន្ត Highlander មួយគ្រឿងបង្កការភ្ញាក់ផ្អើលជាខ្លាំង ស្ថិតនៅតាមបណ្តោយជាតិលេខ៤១ គីឡូម៉ែត្រលេខ១៧ ​និង​១៨​ ភូមិ​ចំបក់​ក្អែរ ឃុំ​ទឹកល្អក់ ស្រុកកងពិសី ខេត្ត កំពង់ស្ពឺ បណ្ដាលឲ្យបុរសម្នាក់ ដែលត្រូវបានគេស្គាល់ថាជាម្ចាស់រថយន្ត និងជាអ្នកបើករថយន្តឈ្នួល បានឆេះសឹងពេញខ្លួន ដោយខណៈកំពុងបញ្ចូលហ្គាសរថយន្ត មានជនជាតិចិនដែលបានជួលរថយន្តនេះ ជក់បារី បណ្ដាលឲ្យមានការឆាបឆេះតែម្ដង។

ក្រៅពីការសម្តែងអារម្មណ៍ខឹងសម្បារចំពោះជនជាតិចិន មហាជនមួយចំនួនក៏ធ្វើការរិះគន់ចំពោះសកម្មភាពដូចជាមិនទំនងរបស់នគរបាលមួយរូប មិនគិតនាំជនរងគ្រោះទៅមន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗទេ បែរជាសួរជនរងគ្រោះឲ្យឆ្លើយដើម្បីសរសេរកំណត់ហេតុទៅវិញ ទាំងដឹកថាជនរងគ្រោះកំពុងឈឺចាប់រលួចរលេសពេញខ្លួនប្រាណទៅហើយ ចង់ដឹងអ្វី ចង់ធ្វើអ្វី ចង់សួរអ្វី គួរចាំដល់ពេទ្យសិនទៅទើបល្អមើលជាងនេះ។

ក្រោយឃើញបែបនេះ តារាស្រីពហុជំនាញ អ្នកនាង ទូច ស្រីល័ក្ខ បានប្រតិកម្មភ្លាមៗ ដោយបានរៀបរាប់ជាមួយការខកចិត្តថា:

សូមបងប្អូនជួយគិតពិចារណាទាំងអស់គ្នាថា តេីការសួរនាំកត់កំណត់ហេតុនិងវាសំខាន់ជាងអាយុតជីវិតរបស់មនុស្សរឺក៏យ៉ាងណា? យេីងគឺជាសម្ថត្តកិច្ចគួរណាស់បញ្ចូនគាត់ទៅកាន់មន្ទីពេទ្យមុនសិនដេីម្បីជួយដល់អាយុតជីវិតរបស់គាត់រួចហេីយយេីងអាចដេាះស្រាយតាមនិតិវិធី ខ្ញុំមានការខកចិត្តយ៉ាងខ្លាំងដែរគាត់ជាអ្នកមេីលការខុសត្រូវដល់ប្រជាពលរដ្ធទុកអេាយរូបគាត់អង្គុយឆ្លេីយរាល់សំនួររបស់លេាកសម្ថតកិច្ចដេាយឈឺផ្សារបំផុត  ចុះបេីគាត់អង្គុយមេីលហេីយមិនខ្វល់ដល់ថ្នាក់នេះទុកអេាយគាត់បាត់បង់ជីវិតដេាយគ្មានការអាណិតអញ្ចឹង សួរថាតេីកំណត់ហេតុ និង អាយុតជីវិតរបស់ប្រជាពលរដ្ធតេីមួយណាសំខាន់ជាង ?  សូមអេាយវិញ្ញាណខណ្ឌបងប្រុសទៅកាន់សុខគតិភព

គួរបញ្ជាាក់ថា បុរសរងគ្រោះខាងលើ ពេលនេះបុរសរងគ្រោះខាងលើ បានស្លាប់បាត់បង់ជីវិតហើយ នេះបើតាមបងប្អូនរបស់ជនរងគ្រោះខាងលើបង្ហើបប្រាប់។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post